Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសតាមចាប់ប្រធានក្រុហ៊ុន B.I.D និងបក្ខពួក លក់ដីខ្យល់ឲ្យប្រជាពលរដ្ឋយកលុយជាង ៩ម៉ឺនដុល្លាររត់គេចខ្លួន

spot_img

ភ្នំពេញៈ សមត្ថកិច្ចកំពុងតែតាមស្វែងរកចាប់ខ្លួនមេក្លោងចំនួន ៣នាក់ ដែលលក់ដីខ្យល់ឲ្យប្រជាពលរដ្ឋយកលុយអស់ជាង ៩ម៉ឺនដុល្លារអាមេរិក រួចរត់គេចខ្លួនបាត់។ មេក្លោងទាំងបីនាក់ គឺក្នុងនោះមានប្រធានក្រុមហ៊ុន ប៊ីស្សនេស អ៊ិនឌីភែនដិនថ៍ ឌីស្ទ្រីប្យូទ័រ ឯ.ក (B.I.D) រួមទាំងបក្ខពួកចំនួនពីរនាក់ទៀត។

ការស្វែងរកចាប់ខ្លួនមេក្លោងទាំងបីនាក់នេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋចំនួន ១៤នាក់ដែលចាញ់បោកក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងប្តឹងទៅសមត្ថកិច្ចខេត្តកោះកុង រឿងក្រុមហ៊ុន B.I.D លក់ដីពុះឡូត៍នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប៉ុន្តែបែរជាក្រុមហ៊ុនគ្មានដីឲ្យប្រជាពលរដ្ឋទៅវិញ។

សមត្ថកិច្ចខេត្តកោះកុងបានឲ្យដឹងថា មេក្លោងចំនួន ៣នាក់ ដែលតាមរកចាប់ខ្លួនមានដូចជាៈ ១. ឈ្មោះ បាន បញ្ញា ប្រធានក្រុមហ៊ុន B.I.D ។ ២. ឈ្មោះ ភន ទីគា ។ ៣. ឈ្មោះ លី ប៊ុនរដ្ឋថី ។ ជនទាំងបីនាក់នេះ ត្រូវបានព្រះរាជអាជ្ញាសម្រេចចេញដីកាបញ្ជាឲ្យចូលខ្លួន (នាំខ្លួន)។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តកោះកុង កំពុងធ្វើការស្វែងរកចាប់ខ្លួនជនល្មើសទាំងបីនាក់នេះយកមកផ្តន្ទាទោសតាមច្បាប់។

ប្រភពបានបន្តថា សំណុំរឿងនេះ មានដើមបណ្តឹងចំនួន ១៤នាក់ ចាញ់បោកអស់លុយចំនួន ៩៤២៦៧ដុល្លារ។ ដើមបណ្តឹងមានដូចជាៈ ១. ហេង ភារក្ស ២. លី ស្រីទូច ៣. អ៊ួន ស្រីនាថ ៤. ខែត្រ កុសល ៥. កាន សម្បូរ ៦. ញូត គន្ធា ៧. មាស អេឡែត ៨. មាស អេដែន ៩. មាស អេឡែន ១០. ឈួន ភាព ១១. អៀម ប៉ុណ្ណារ៉េត ១២. ម៉ក់ ទាវ ១៣. ប៉ែន វ័យ និងទី១៤. យ៉ន ចន្ថា។

យោងតាមរបាយការណ៍បានបង្ហាញថា កាលអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន ប៊ី អាយ ឌី បានបើកលក់ដីពុះឡូតិ៍ នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង លើផ្ទៃដីពុះឡូតិ៍ប្រហែល ៥ហិកតា ដោយមានស្នាក់ការលក់មួយកន្លែង ហើយក៏មានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាទៅទិញដីពុះឡូតិ៍នេះ ជាបន្តបន្ទាប់ ដោយបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានការប្រគល់ប្រាក់មានថតរូបទុកជាភស្តុតាង នៅស្នាក់ការលក់របស់ក្រុមហ៊ុន ស្ថិតនៅទីរួមខេត្តកោះកុង។ ការទិញលក់នេះ មានប្រជាពលរដ្ឋខ្លះបានបង់ប្រាក់ផ្តាច់ ខ្លះបង់តាមដំណាក់កាល និងខ្លះបង់រំលស់។ ស្រាប់តែនៅចុងខែវិច្ឆិកា ឆ្នាំ២០២០ មានប្រជាពលរដ្ឋជាច្រើននាក់ បានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលខេត្តកោះកុង ដោយចោទប្រកាន់ថា ក្រុមហ៊ុនគ្មានដីប្រគល់ជូនពួកខ្លួនពិតប្រាកដនោះទេ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×