ភ្នំពេញ៖ ជារឿងមួយដ៏គួរឱ្យក្រៀមក្រំនិងសោកស្តាយជាទីបំផុត នៅពេលដែលស្ត្រីម្នាក់ពពោះកូន អាយុជាង៣៨សប្តាហ៍ទៅហើយ ត្រូវជួបរឿងអកុសល បណ្តាលឱ្យកូនស្លាប់ក្នុងពោះ ដោយសារការសម្រេចចិត្តខុសមួយពេល។
បើតាមស្ត្រីម្នាក់ ដែលមានឈ្មោះថា ណាវី បានបង្ហោះចែកចាយសំណេរមួយថា «ថ្ងៃនេះមកចែករំលែកបទពិសោធន៍មួយ ដែលខ្ញុំបានជួបផ្ទាល់ ខ្ញុំបានជួបបងស្រីម្នាក់ គាត់មានទម្ងន់38សប្តាហ៍2ថ្ងៃ។ គាត់ទម្ងន់កូនទី2 កូនទី1គាត់សម្រាលដោយធម្មជាតិ បានកូនស្រីម្នាក់ ដោយឡែកកូនទី2នៅពេលដែលគាត់ទៅEchol លោកគ្រូអេកូ បាននិយាយថា បងគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យខាងសម្ភពទៅ ព្រោះទឹកភ្លោះបងនៅសល់តែ2cm ទេ ហេីយទឹកភ្លោះបងល្អក់ទៀត។
ភ្លាមៗនោះ គិលានុបដ្ឋាកយិកា ក៏បាននាំគាត់នៅកាន់ផ្នែកសម្ភព ដេីម្បីឱ្យគាត់ពិភាក្សាជាមួយគ្រូពេទ្យឯកទេស នៅពេលដែលគាត់ជួប លោកគ្រូពេទ្យក៏បានពិនិត្យ និងមេីលតាមក្រដាសEcholផងដែរ លោកគ្រូពេទ្យបានសន្និដ្ឋាន និងពន្យល់ឱ្យគាត់វះ ហេីយត្រូវតែវះភ្លាមទៀតផង ព្រោះទឹកភ្លោះតិចពេកនិងល្អក់ ព្រោះជាធម្មតាទឹកភ្លោះ នៅអាយុគក៌ប៉ុណ្ណឹងយ៉ាងតិចក៏បាន10cmដែរ។ តែគាត់បានប្រាប់ទៅគ្រូពេទ្យវិញថា កូនខ្ញុំមិនទាន់ដល់ថ្ងៃកេីតទេលោកគ្រូ ហេីយទឹកភ្លោះនិងវាមិនអីទេឱ្យតែខ្ញុំខំញ៊ាំទឹកទៅវាឡេីងវិញហេីយ។
រឿងខាងលេីនេះ ខ្ញុំចង់ចែករំលែកឱ្យម៉ាក់ថា កុំធ្វេសប្រហែសឱ្យសោះ ចំពោះទារកក្នុងផ្ទៃ ទោះកូនទី១ សម្រាលធម្មជាតិបាន ក៏មិនប្រាកដថាកូនទី២ វារលូនដូចកូនទី១ដែរ វាអាចទាក់ទងនិងបញ្ហាសុខភាពយេីងដែរ មិនអាចនឹងសម្រាលធម្មជាតិបានដូចករណីកូនខាងលេី ពេលខ្លះវាអាចទាក់ទងនិងបញ្ហាជាច្រីនទៀត ដូចជា កូនទទឹងពោះ កូនបង្ហាញទម្រង់ជេីងមកមុន សុកពាំងមាត់ស្បូន ក្រលាភ្លេីង ទឹកនោមប្រៃ លេីសសម្ពាធឈាមធ្ងន់ធ្ងរ កង្វះគ្រាប់ឈាមក្រហមធ្ងន់ធ្ងរ ដូច្នេះម៉ាក់ៗគួរតែទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់ ញ៊ាំទឹកឱ្យបានច្រីន និងលេបថ្នាំជាតិដែកឱ្យបានគ្រប់គ្រាន់ យ៉ាងតិចបំផុត៩០គ្រាប់ អំឡុងពេលមានផ្ទៃពោះ និង៤២គ្រាប់ក្រោយសម្រាល»។
យ៉ាងណាក៏ដោយ នេះជាបទពិសោធន៍មួយ សម្រាប់ស្ត្រីដែលមានផ្ទៃពោះ និងក្រុមគ្រួសារ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវទទួលស្តាប់ការណែនាំ របស់គ្រូពេទ្យជំនាញ ជៀសវាងស្តាយក្រោយ ដូចករណីខាងលើ៕ រក្សាសិទ្ធដោយ៖ កូលាប ក្រហម