Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់

spot_img

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន ២នាក់ ដែលជាករណីនាំចូល មិនមែនជាករណីឆ្លងក្នុងសហគមន៍នោះទេ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា រហូតដល់ម៉ោង ៨និង២០ព្រឹកថ្ងៃទី១៣ ធ្នូ ២០២០ ពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ទេ (តេស្តបានចំនួនប្រមាណ៣៥% នៃចំនួនសំណាកទាំងអស់) និងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ចំនួន ២នាក់ (ជនជាតិខ្មែរត្រឡប់មកពីប្រទសម៉ាលី និងជនជាតិហ្សកដានី មកពីប្រទេសហ្សកដានី) និងជាសះស្បេីយ គ្មាន ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ៣៥៩នាក់ ចំនួនសម្រាកពេទ្យ កេីន ៥២នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣០៧នាក់ ដដែលនិងស្លាប់គ្មាន ។

ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃេីញករណីជំងឺកូវីដ១៩ដំ
បូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ និងបានធ្វេីតេស្តចំនួន 258400 ស្មេីនឹង 15380 ក្នុង១លាននាក់។

អ្នកទាំង២នាក់ដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩ រួមមាន ១៖ បុរសជនជាតិហ្សកដានី អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសហ្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុណាករបស់បុរសនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។ សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៧៧នាក់ ដែលនៅក្នុងចំនួននេះ មានបុរសខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៧៦នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ៣១នាក់ និងសណ្ឋាគារមួយទៀត ចំនួន ៤៥នាក់។

២៖ បុរសជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកបានធ្វើដំណើរមកពីប្រទេសម៉ាលី បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិន។ សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន៦៣នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៦២នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ចំនួន ៣១នាក់ សណ្ឋាគារមួយទៀត ចំនួន ០១នាក់ និងសណ្ឋាគារផ្សេងមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ៣០នាក់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×