Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ ២គ្រឿង ត្រូវអគ្គិភ័យឆាបឆេះទាំងពាក់កណ្ដាលយប់ បណ្ដាលមកពីការឆ្លងចរន្ដប្រព័ន្ធបញ្ជា ក្នុងរថយន្ដ

spot_img

កំពង់ស្ពឺ ÷ អគ្គិភ័យ បានឆាបឆេះរថយន្ដ ២គ្រឿង នៅគោលដៅផ្សេងគ្នានៅក្នុងខេត្ដកំពង់ស្ពឺ បណ្ដា លអោយមានការឆោឡោទាំងកណ្ដាលយប់ ឈានចូលយប់ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ ២០២០ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា កាលពីវេលាម៉ោង ១និង០០នាទីយប់ មានករ ណីឆេះរថយន្ត ១គ្រឿង នៅត្រង់ចំណុចលេីផ្លូវជា តិលេខ៤ គីឡូម៉ែត្រលេខ ៤៤ ស្ថិតភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ មានម្ចាស់កម្មសិទ្ធឈ្មោះ គីម សុធាន រស់នៅ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ គោលបំណង ទៅដឹកបន្លែទៅផ្សារដេីមគរ រាជធានីភ្នំពេញ មកលក់នៅផ្សារកំពង់ស្ពឺ ។
រថយន្ត ម៉ាក់នីសាន់ ផ្លាកលេខ ភ្នំពេញ 2AV – 8554 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ មូលហេតុ ប ណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ ។

កាលពីវេលាម៉ោង០០និង៤៥នាទី លើផ្លូវជាតិលេខ ៤៤ ចន្លោះគីទ្បូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆេះរថយន្ដចំនួន១គ្រឿង ម្ចាស់រថយន្ដមានឈ្មោះ ហែម ប៊ុនណា ភេទប្រុស រស់នៅភូមិ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ រថយន្តម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ទឹកមាស សេ រី ឆ្នាំ១៩៩៨ ផ្លាកលេខ ភ្នំពេញ 2F-2205 ខណៈ ពេលកំពុងបើកបរលើផ្លូវ លេខ ៤៤ មូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ ។

ប្រតិបត្ដិការ នេះកម្លាំងនគរបាលអគ្គិភ័យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ៖ ១-រថយន្ដ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ចំ នួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ។ ២-រថយន្ដរបស់ ស្នងការដ្ឋាន នគរបាល ខេត្ត ចំនួន ១គ្រឿង ប្រេីប្រាស់ ទឹក អស់ ចំនួន ១ឡាន ។

ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា “ករណីទាំងពីរខាងលេីមិនបង្កឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡេីយ ប៉ុន្តែ បានបំផ្លាញទ្រព្យស ម្បត្ដិ គឺ រថយន្ដឆេះខូចខាតទាំងស្រុង សំណូមពរបងប្អូនម្ចាស់យានយន្ត ឬជាងជួសជលរថយន្ដ តុបតែង គ្រឿង បំពាក់ គ្រប់ប្រភេទ មេត្ដាអនុវត្តឲ្យបានតាមលក្ខណៈស្ដង់ដារ បទដ្ឋាន បច្ចេកទេសយានយន្ត “៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×