Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជាសន្តិសុខបម្រើការនៅ គ .ជ .ប ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

spot_img

ភ្នំពេញ : ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានឡើង នៅវេលាម៉ោង ២និង២០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូចពេញ រាជធានី ភ្នំពេញ បណ្ដាលឲ្យបុរស ម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។

តាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានដឹងថា មុនពេលកេីតហេតុគេ ឃេីញបុរសម្នាក់ជិះម៉ូតូ Drem ស៊េរី ឆ្នាំ២០១៦ មានផ្លាកលេខ ភ្នំពេញ 1FO ~9942 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ ចតុមុខខណ្ឌដូចពេញ រាជធានីភ្នំពេញ ស្របនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ដែលមិនចាំផ្លាកលេខ ធ្វើ ដំណើរពីក្រោយមកដល់មុខចំណុចកាំបូឌីយ៉ាណា ដែលជាចំណុចកើតហេតុ ធ្វេីឱ្យទាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ ដួលអូសជាច្រើនម៉ែត្រ បោកក្បាលជាមួយខឿនផ្លូវស្លាប់បាត់បង់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ។

ក្រោយពីកើតហេតុ ក្រុមគ្រួសារបានទទួលដំណឹង តាមរយ:សមត្ថកិច្ច ធ្វើការទាក់ទងទៅ ក៏បានចុះមកដល់ទី តាំងកន្លែងកើតហេតុ។ ជនរងគ្រោះមានឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ បម្រេីការងារផ្នែកសន្តិសុខ នៅកន្លែង (គ . ជ .ប ) ដែលមានអាសយដ្ឋានស្នាក់នៅម្តុំត្រឡោបែក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នគរបាលមូលដ្ឋាន បានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដូនពេញ ឲ្យចុះមកវាស់វែង និងរៀបចំឯកសាររៀបចំសព ដឹកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីនៅពេលក្រោយ៕​ រក្សាសិទ្ធិដោយ៖ពន្លឺ

spot_img
×