Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រទ្បុកស៊ីម៉ងត៍ បើកក្នុងល្បឿងលឿន បុកពីក្រោយរថយន្ត Rang Rover បណ្តោលឱ្យរងការខូចខាតយ៉ាងដំណំ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្រទ្បុកសីុម៉ងត៍ ក្នុងល្បឿងលឿនមិនប្រយ័ត្ន បានទៅបុករថយន្តមួយគ្រឿងទៀត បណ្តោលឱ្យបែកកញ្ចក់ខាងក្រោយ រងការខូចខាតយ៉ាងដំណំហេតុការណ៍បានកើតទ្បើងនៅម៉ោង១៤ និង៤៥នាទី រសៀលថ្ងែទី១៣ ខែធ្នូ ឆ្នាំ២០២០ដែលទីតំាងស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រទ្បុកសីុម៉ងត៍មួយគ្រឿងម៉ាកFUSOពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 5A-2139 បើកបរក្នុងទិសដៅពីលិចទៅកើត បើកបរក្នុងល្បឿងលឿន មកដល់ចំណុចកើតហេតុ ក៏បុកពីក្រោយរថយន្តមួយគ្រឿងទៀត បណ្តោលឱ្យបែកកញ្ចក់ពីក្រោយរងការខូចខាតយ៉ាងដំណំ។ ចំទ្បែកឯរថយន្តមួយគ្រឿងម៉ាកRange Rover ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AF 7676 បើកបរក្នុងទិសដៅស្របគ្នា ក៏បានបុកពីក្រោយពេញទំហឹង រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយពេលកើតហេតុ ក៏ឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងយករថយន្តទំាងពីរ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យភាគីទំាងសងខាង ចរចាគ្នានៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖មីដា ផាន់ណា

spot_img
×