Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិនម្នាក់ បើករថយន្ត បុកបង្គោលសុវត្ថិភាពចំណាំងផ្លាតចិញ្ចើមផ្លូវ បាក់អស់ចំនួន៤ដើម ហើយរត់គេចបាត់

spot_img

ខេត្តកោះកុង ៖ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង៦និង០០នាទី កម្លាំងប៉ុស្តិ៍ បឹងព្រាវ និងកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានចុះដល់ទីកន្លែងកើតហេតុក្រោយ បានទទួលព័ត៌មានថា មានករណីឧបទ្ទវហេតុ (គ្រោះថ្នាក់បើកបររថយន្តបង្កឡើងដោយខ្លួនឯង) នៅលើផ្លូវជាតិលេខ៤​ ចន្លោះបង្គោល គីឡូម៉ែត្រ ១៥១-១៥២ ស្ថិតក្នុងភូមិអូជ្រៅ ឃុំបឹងព្រាវ បណ្តាលឲ្យបាក់បង្គោលសុវត្ថិភាពចំណាំងផ្លាតចិញ្ចើមផ្លូវ ចំនួន៤ដើម ហើយរថយន្តបើកធ្លាក់ចេញពីផ្លូវជាតិ។

រថយន្តម៉ាកព្រូសពាក់ផ្លាកលេខ ភ្នំពេញ ២BA.៧៨៧០ ពណ៌ទឹកប្រាក់ បើកបរដោយជនជាតិចិន ពុំមានរងរបួសឡើយ។
ពេលកម្លាំងទៅដល់ ម្ចាស់រថយន្តបានចេញទៅបាត់ ទុករថយន្តចោលនៅកន្លែងកើតហេតុ។

បច្ចុប្បន្នកម្លាំងរង់ចាំម្ចាស់មកស្ទួចរថយន្ត និងសងថ្លៃការខូចខាតបង្គោលរបស់មន្ទីរសាធារណការនិងដឹកជញ្ជូន។
សូមធ្វើការបើកបរ ឲ្យមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×