Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសទន្ទ្រានដីរដ្ឋដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកវាលវែង ដកហូតរណារយន្តចំនួន ៩គ្រឿង ចំណែកជនល្មើសរត់បាត់អស់

spot_img

ពោធិ៍សាត់៖ កម្លាំងអាវុធហត្ថ សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងមន្ត្រីជំនាញក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសទន្ទ្រានដីរដ្ឋដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានដកហូតរណារយន្តចំនួន ៩គ្រឿង ម៉ូទ័រឆក់ត្រីចំនួន ២គ្រឿង និងកាំភ្លើងច្នៃចំនួន ១ដើម ចំណែជនល្មើសបានរត់គេចខ្លួនបាត់អស់ មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំង។

បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថស្នាក់ការល្បាតរវៀង សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) កម្លាំងអនុគណៈកម្មការថ្នាក់ខេត្តពោធិ៍សាត់ និងកម្លាំងមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បានចុះល្បាត បង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ នៅចំណុចតំបន់ភ្នំប្រើស (និយាមការ ០២៩៦៩៦៦-១៣៨៣០៧៦, ០២៩៦១៨២-១៣៨៥៥៩១, ០២៩៤៧២៤-១៣៨១៥៦៩) ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានដកហូតរណារយន្តចំនួន ៩គ្រឿង ម៉ូទ័រឆក់ត្រីចំនួន ២គ្រឿង និងកាំភ្លើងច្នៃចំនួន ១ដើម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×