Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងៗ​ទំនើង​ជិះ​ម៉ូតូ​បង្ហោះ​នៅលើ​ផ្លូវជាតិ​លេខ​១ ផ្អើល​ទីក្រុង​ស្វាយរៀង មិន​រំខាន​ដំណេក​សមត្ថកិច្ច​

spot_img

​ខេត្តស្វាយរៀង ៖ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​រូបភាព​វីដេអូ ពី​សកម្មភាព​របស់​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​បង្ហោះ​យ៉ាង​សប្បាយ​នៅលើ​ផ្លូវជាតិ​លេខ​១ ផ្អើល​ទីក្រុង​ស្វាយរៀង​។

​គេ​សង្កេតឃើញ​ក្រុមក្មេងស្ទាវ ឬ​ក្មេង​ទំនើង ដោយ​ជិះ​ម៉ូតូ​បង្ហោះ នៅលើ​ផ្លូវជាតិ​លេខ​១ ខាងមុខ​វិទ្យាល័យ​ចេក ដែល​ស្ថិតនៅ​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។ ដូចនេះ សូម​ផ្តាំផ្ញើ​ទៅដល់​អាណាព្យាបាល និង​បងៗ​ជា​សមត្ថកិច្ច​នៅ​ទីនោះ ជួយ​ក្រឡេកមើល​ផង ដោយ​ពួកគេ​មាន​ភាពក្លាហាន​ណាស់ ហើយ​ជួយ​ណែនាំ​កូន​ផង ព្រោះ​ផ្លួ​វ​ជាតិ​លេខ​១ សព្វថ្ងៃនេះ​មាន ឡាន​កុងតឺន័រ​ធំៗ​បើកបរ​ច្រើនណាស់ ឡានតូចៗ​ក៏​បើក​លឿនៗ​ណាស់ដែរ ជាពិសេស​ក្រុម​រថយន្ត​តាក់ស៊ី​ផ្តាច់​ព្រលឹង ដូច្នេះ​ប្រយ័ត្ន​គ្រោះថ្នាក់​ណា​ក្រុម​ក្មេង​ទំនើង​។ មហាជន​សង្ឃឹមថា បងៗ​សមត្ថកិច្ច​នៅ​ស្វាយរៀង ដែល​ឈរជើង​នៅ​ម្តុំ​វិទ្យាល័យ​ចេក នឹង​ចាត់វិធានការ ដោយ​ចាប់​ពួកក្មេង​ទំនើង​ទាំងនេះ មក​ណែនាំ​អប់រំ​ផងដែរ​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×