Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ខ្ចី​ម៉ូតូ​កូនប្រុស​របស់​ជនរងគ្រោះ យកទៅ​ទិញ​សាច់​ក្លែម និង​ស្រា​បៀរ យកមក​ផឹក​បន្ថែមទៀត​បែរជា​លួច​ដាក់បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​

spot_img

​ក​ណ្តា​ល​៖ នគរបាល​ស្រុក​ពញាឮ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់​កាលពី ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ ករណី រំលោភ​លើ​ទំ​ទុកចិត្ត កើតហេតុ​៖​ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២០ វេលា​ម៉ោង​១៩ និង​០០​នាទី​ចំណុច​ភូមិ ព្រែកជីក ឃុំ កោះ​ចិន ស្រុក ពញាឮ ខេត្ត កណ្តាល​ដោយ​ជនសង្ស័យ បាន​ទៅ​ខ្ចី​ម៉ូតូ​កូនប្រុស​របស់​ជនរងគ្រោះ យកទៅ​ទិញ​សាច់​ក្លែម និង​ស្រា​បៀរ យកមក​ផឹក​បន្ថែមទៀត ក្នុងពេល​នោះដែរ​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​យកទៅ​បាត់​រហូត បន្ទាប់មក​ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​ដាក់បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​។​

​ជនរងគ្រោះ​ឈ្មោះ ឯក អូ​រី​យុិ​ត ភេទ ប្រុស អាយុ​៥៥​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ រត់​កង់​បី មាន​ទីលំនៅ​ភូមិ ព្រែកជីក ឃុំ កោះ​ចិន ស្រុក ពញាឮ ខេត្ត កណ្តាល​។​

​ជនសង្ស័យ ឃាត់ខ្លួន​ឈ្មោះ យ៉ុង គឹម​សួរ ហៅ​ប្រុស ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ព្រែកជីក ឃុំ កោះ​ចិន ស្រុក ពញាឮ ខេត្ត កណ្តាល​។ ជនសង្ស័យ មាន​សារធាតុ​ញៀន​នូវក្នុង​ទឺ​ក​នោម ។​

​សម្ភារ​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក Suzuki Let ពណ៌ ស ពាក់​ផ្លាកលេខ កណ្តាល 1Z 1656 លេខ​តួ​ CE45D 418577 លេខ​ម៉ាស៊ីន AE 52418508 ។​

នគរបាល​ស្រុក​ពញាឮ​បាន​រៀបរាប់​ពីស​ភាព​រឿង​ហេតុថា នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនសង្ស័យ​ឈ្មោះ យ៉ុង គឹម​សួ ហៅ​ប្រុស បាន​ទៅ​ខ្ចី​ម៉ូតូ​កូនប្រុស​របស់​ជនរងគ្រោះ​ឈ្មោះ ជា ផាត់​យុទ្ធ ដែលមាន​ភិនភាគ​ដូចខាងលើ យកទៅ​ទិញ​សាច់​ក្លែម និង​ស្រា​បៀរ យកមក​ផឹក​បន្ថែមទៀត ក្នុងពេល​នោះដែរ​ជនសង្ស័យ​ក៍​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​យកទៅ​បាត់​រហូត បន្ទាប់មក​ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​ដាក់បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​បាន​ប្រាក់​ចំនួន ៥០​ដុល្លា (​ហាសិប​ដុល្លា​) ហើយ​គេចខ្លួនបាត់​រហូត​។ លុះ​មកដល់​ព្រឹក​ថ្ងៃទី​១២ ខែ ធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង ៧ និង ៣០ នាទី ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​ត្រលប់មក​ផ្ទះ​នៅ​ភូមិ​ព្រែក​ជីក​ឃុំ​កោះ​ចិន ហើយ​បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​កោះ​ចិន ឲ្យ​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×