Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកទិញសត្វចិញ្ចឹមគ្រាន់មានគ្នា តែគាត់បែរជា “រើសបានប្តី” ទៅវិញ!

spot_img

នាងមានឈ្មោះថា Helen Roberts របស់នៅ Liverpool “អង់គ្លេស” នាឆ្នាំ ១៩៩៣ នាងបានចូលហាងលក់សត្វចិញ្ចឹមគ្រប់ប្រភេទមួយ ហើយក៏ពេញចិត្តនឹងកណ្តុរពូជ hamster 1ក្បាល។

ចៃដន្យពេលនោះ កណ្តុរ hamster នេះ ក៏ធ្លាក់ក្នុងក្រសែភ្នែករបស់បុរសម្នាក់ដែរ។ Helen ចែករំលែកថា ៖ ខ្ញុំបានឃើញកណ្តុរ Hamsterនេះហើយ ហាក់មាននិស្ស័យចូលចិត្តវាភ្លាម ប៉ុន្តែបុរសម្នាក់នោះក៏ចង់ទិញវាដែរ។

អ្នកទាំង២ សុទ្ធសឹងបង្ហាញបំណងចង់បានកណ្តុរនេះមកធ្វើជា “កម្មសិទ្ធិ”។ Helen ថា ៖ ប្រសិនបើអ្នកឲ្យលេខទូរស័ព្ទមក​ ខ្ញុំគ្រាន់សួរសុខទុក្ខវានោះខ្ញុំទុកវាឲ្យអ្នកចុះ!។

ដោយស្រឡាញ់កណ្តុរ Hamster ដែលមានតែ១ក្បាលនោះគោក Helen ក៏យល់ព្រម… ហើយរឿងស្នេហ៍មួយក៏បានចាប់ផ្តើម…។

គួរឲ្យសោកស្តាយ ដែលកណ្តុរ Hamster រស់បានតែ ៧ខែប៉ុណ្ណោះ ប៉ុន្តែស្នេហារវាង Helen និង Chris (ឈ្មោះបុរសនោះ) អូសបន្លាយមកទល់ពេលនេះគឺ… ២៥ឆ្នាំហើយ ហើយថែមទាំងមានកូន “មនុស្ស”… ៣នាក់ទៀត។

Helen និងស្វាមី-រូបថតគ្រា…ដំបូង

ពេលនេះពួកគេមានកូន ៣នាក់ គឺ ៖ Conor 23ឆ្នាំ, Callum, 20ឆ្នាំ , និង Rosenna, 18ឆ្នាំ។

ស្នេហាគឺជានិស្ស័យ មែនទេប្រិយមិត្ត?! ចន្ទ្រា

spot_img
×