Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់! ស្លាប់​ទៀតហើយ បុរស​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ជាមួយនឹង​រថយន្ត​សាំ​យ៉ុង​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​

spot_img

​កណ្តាល​÷ បុរស​ម្នា​ក់បាន​បាត់​បង់ជីវិត​បន្ទាប់ពី​ជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​ជាមួយនឹង​រថយន្ត​សាំ​យ៉ុង​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៦ និង ៣០ នាទី​យប់ ថ្ងៃអាទិត្យ​ទី​១៣ ខែធ្នូ​ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ១១៥ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​សព​ជនរងគ្រោះ ឈ្មោះ ជិន មករា ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ បម្រើការ​ងា​នៅ​ក្រុមហ៊ុន​ផ្នែក​ដឹកជញ្ជូន មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់ មាន​ទីលំនៅ ក្នុងភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​សា​ព័ត៌មាន CEN ថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ឡែ​ត មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 1HE 9186 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​រថយន្ត សាំ​យ៉ុង ដឹក​មាន់​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ព្រះសីហនុ 2A 6774 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែកឯ​រថយន្ត​បង្ក​និង​តៃកុង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​សហ​ការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ក្រុង​តាខ្មៅ​ចុះមក​ដល់​រួច​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ក្រុង​តាខ្មៅ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ។ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×