Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​បណ្ដាល​ឲ្យ​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ ÷ យុវជន​ពីរ​នាក់ ក្នុងនោះ បាន​បាត់បង់​ជីវិត​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពីរ​ជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង ជ្រុល​ទៅបុក​ខឿន​ផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​អូស​ម៉ូតូ​ទៅមុខ​ជាច្រើន​ម៉ែត្រ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១២ និង ២០ នាទី​យប់​ឈានចូល​ថ្ងៃ​ចន្ទ​ទី​១៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ ឈ្មោះ ប៉ុន ដា​វីត ភេទ​ប្រុស អាយុ​ជាង ២០ ឆ្នាំ មុខរបរ​អ្ន ក​ដឹក​ញ្ជូ​ន មាន​ទីលំនៅ​ក្នុងភូមិរ​ក្សជ័យ ឃុំ រក្ស​ជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ចំណែកឯ​អ្នករួមដំណើរ​វិញ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ខាងលើ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ ១២៥ ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ​ 1GY 1527 ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ខណៈពេល​មកដល់​ចំណុចកើតហេតុ​ផ្លូវ​កោង​បទ​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​ដួល​ម៉ូតូ​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការគ្នាជាមួយ​នឹង​ជំនាញ​ចុះមក​ដល់​រួច​ក៏​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​រថយន្ត​សាមុយ​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×