Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មើលទៅ​រូបរាង​ស្អាតបាត​ដែរ តែ​ទាស់​អន់​ច​រិ​ក​យក «​ខោ​ទ្រនាប់​» ហាល​នឹង​ម៉ាស៊ីនត្រជាក់ នៅក្នុង​យន្តហោះ​បែបនេះ (​មាន​វីដេអូ​)

spot_img

​យោងតាម China Press វីដេអូ​ថ្មី​មួយ​ដែល​បាន​បង្ហោះ​ឡើង​អ៊ី​ន​ធើរ​ណេ​ត បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​អ្នកដំណើរ​ម្នាក់ នៅលើ​ជើងហោះហើរ​មួយ ដែល​កំពុង​ឆ្ពោះទៅកាន់​ទីក្រុង​មូ​ស្គូ ពី​ប្រទេស​ទួរគី ។ ទោះយ៉ាងណា អ្វីដែល​នាង​បានធ្វើ​បន្ទាប់ បានធ្វើ​ឲ្យ​អ្នកដំណើរ​ទាំងអស់​ហួសចិត្ត​ជាខ្លាំង​តែម្តង ខណៈ​នាង​ដក​ខោ​ទ្រនាប់​១ និង​ហាល​វា​ទៅនឹង​ម៉ា​ស៊ី​ត្រជាក់​ខាងលើ​ក្បាល​នាង ។​

​សកម្មភាព​ហាល​ខោ​ទ្រនាប់​របស់​នាង បានអូសបន្លាយ​រយៈពេល​ប្រហែល ២០ នាទី ខណៈដំណើរ​នៅ​ជុំវិញ​នាង បានការ​ហួសចិត្ត​ជាខ្លាំង​ចំពោះ​ទង្វើ​គ្មាន​សីលធម៌​មួយ​នេះ​របស់​នាង ។ បើទោះជា​អ្នកដំណើរ​ជាច្រើន​នៅក្បែរៗ​នាង បាន​ថត​យ៉ាងណាក៏ដោយ តែ​នាង​ពុំ​អើពើ​នឹង​ពួកគេ និង​បន្ត​ហាល​ខោ​ទ្រនាប់​របស់​នាង រហូត​ទាល់តែ​ប្រាកដថា​វា​ស្ងួត ទើប​ឈប់ ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកដទៃ​បានធ្វើការ​រិះគន់​នាង ដោយ​ពួកគេ​និយាយថា នាង​ពិតជា​គ្មាន​សីលធម៌​ក្នុង​ខ្លួន និង​ជាម​នុស្ស​គ្មាន​អនាម័យ ដែល​មិនគួរណា​មក​ហាល​ខោ​ទ្រនាប់​នៅក្នុង​រថយន្ត​គួរ​ឲ្យ​ស្អប់ខ្ពើម​បែបនេះ​ឡើយ ។ រីឯ​អ្នក​ដទៃទៀត បែរជា​ការពារ​ទង្វើរ​បស់​នាង ដោយ​និយាយថា វា​អាចជា​ខោ​ទ្រនាប់​ស្អាត​ដែល​មិន​ធ្លាប់​ពាក់​ពីមុនមក ដូច្នេះ នាង​ត្រូវធ្វើ​ឲ្យ​ស្ងួត​ដូច​ក្រណាត់​ធម្មតា ៕ ចន្ទី​

​ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ ?​

spot_img
×