Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនួញម្ចាស់ហាងកាបូប KB ទើបទិញរថយន្ដ Roll Royce CULLINAN ជាង១លានប៉ុន្មានខែមុន ស្រាប់តែម្សិលមិញ…

spot_img

ភ្នំពេញ៖ ប្រិយមិត្ត និងមហាជនមួយចំនួន ប្រាកដណាស់ជានៅចាំបានហើយ ពីម្ចាស់ហាងកាបូប KB ដែលកាលពីប៉ុន្មានខែមុននេះ បានធ្វើឲ្យមនុស្សម្នានៅម្តុំបរិវេណផ្សារអូឡាំពិក មានការភ្ញាក់ផ្អើលចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញទិដ្ឋភាពប្តីប្រពន្ធម្ចាស់ហាងខាងលើ ទទួលស្វាគមន៍រថយន្តដ៏ប្រណិតម៉ាក Rolls-Royce Black Badge Cullinan ពណ៌ខ្មៅ១គ្រឿង នៅលើកម្រាលព្រំក្រហម ដែលក្រុមហ៊ុន HGB Group ដឹកជូនដល់មុខផ្ទះអតិថិជនតែម្តង។

ដោយឡែកថ្មីៗនេះ ម្ចាស់អាជីវកម្មហាងកាបូប KB ខាងលើ បានធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើលទៀតហើយ ខណៈត្រូវបានដឹងថា បានក្លាយជាម្ចាស់កំពូលរថយន្ដ Maserati ដំបូងបង្អស់នៅកម្ពុជា។

នេះបើយោងតាមទំព័រហ្វេសប៊ុកក្រុមហ៊ុនរថយន្ត Maserati Cambodia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះឲ្យដឹងថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ម្ចាស់អាជីវកម្ម KB Online Shop ដែលបានក្លាយទៅជាអតិថិជនដំបូងគេរបស់ Maserati កម្ពុជា»។

សូមបញ្ជាក់ថា លោក តាំង ហេងទ្រី និងអ្នកស្រី អ៊ឹង សុខគីម ម្ចាស់ហាងកាបូប KB ត្រូវបានចាត់ទុកថាបានក្លាយជាម្ចាស់រថយន្តកំពូលលំដាប់ពិភពលោក Rolls-Royce Black Badge Cullinan តែមួយគត់នៅកម្ពុជា ដែលមានតម្លៃរហូតដល់ជាង ១លានដុល្លារ ឯណោះ។

ការសម្រេចចិត្តទិញរថយន្ត Rolls-Royce កាលពីអំឡុងខែកក្កដា កន្លងទៅនេះផងដែរ អ្នកស្រី អ៊ឹង សុខគីម ក៏បានបង្ហើបឲ្យដឹងថា ដំបូងឡើយ គឺគាត់ និងស្វាមី ពុំមានគម្រោងទិញ Rolls Royce នេះទេ ប៉ុន្តែ នៅពេលបានចូលរួមកម្មពិធីសម្ពោធរបស់ក្រុមហ៊ុន គ្រាន់តែឃើញភ្លាម ក៏ឡើងសាកអង្គុយលេង ស្រាប់តែមានចិត្តស្រឡាញ់ភ្លែតតែម្តង។ អ្នកស្រី អ៊ឹង សុខគីម បន្តថា អ្នកស្រីហ៊ានសម្រេចចិត្តទិញរថយន្តពីក្រុមហ៊ុន HGB Group ដោយសារមានទំនុកចិត្ត និងជឿជាក់បំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×