Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញអចលនទ្រព្យ៖ បច្ចុប្បន្នគម្រោងធំៗជាច្រើន កំពុងឆ្ពោះទៅតំបន់ផ្លូវ៦០ម៉ែត្រ ផ្លូវជាតិលខ២ និងផ្លូវជាតិលេខ៣

spot_img

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា តំបន់ភាគខាងត្បូង បច្ចុប្បន្ននេះ កាន់តែពង្រីកសក្តានុពលជាមួយគម្រោងអភិវឌ្ឍន៍៍ធំៗជាច្រើន។ គម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងសាងសង់យ៉ាងសកម្មនៅតំបន់នេះ ដូចជាគម្រោងផ្សារទំនើប EAON MALL3, Peng Hourt, Chip Mong, និងគំរោងជាច្រើនទៀត ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុក។

អ្នកជំនាញបន្តថា ហេតុផលដែលគំរោងជាច្រើនវិនិយោគនៅតំបន់ភាគខាងត្បូង ដោយសារតំបន់នេះមានការរីកចម្រើនលឿន និងមានហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដែលតភ្ជាប់ពីតំបន់សក្តានុពលមួយទៅតំបន់មួយទៀត ដូចជាតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ជាពិសេស បណ្តាញតភ្ជាប់ទៅកាន់ផ្លូវជាតិលខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន។

កន្លងមក លោកច្រឹក សុខនីម ដែលជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា តំបន់ផ្លូវ៦០ម៉ែត្រ កំពុងពង្រីកសក្តានុពលបណ្តើរៗ ដោយមានគំរោងជាច្រើនបានឆ្ពោះ ទៅកាន់តំបន់នេះ និងកំពុងសម្រុកសាងសង់។ លោកបន្តថា តំបន់់ផ្លូវ ៦០ម៉ែត្រនេះ មានភាពទាក់ទាញដោយសារជាទីក្រុងថ្មី មានដីធំៗច្រើន ងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ពិសេសជាផ្លូវភ្ជាប់ជាមួយព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់យ៉ាងសកម្ម។

លោកច្រឹក សុខនីម បន្តថា ការរីកចម្រើនតំបន់់នេះ បានធ្វើឲ្យតម្លៃដីធ្លីកើនឡើង ចន្លោះពី១៨០០ដុល្លារ ទៅ២៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ បើគិតពីចំណុចច្រមុះជ្រូកផ្លូវ២៧១ ដល់ស្តុបទី១ ដែលជាសាលពិព៌ណរបស់រថយន្តម៉ាសឺដេស និងចាប់ពីតំបន់ស្តុបទី១ដល់ចំណុចផ្លូវ៥០០ម៉ែត្រ ដីមានតម្លៃចន្លោះពី១៥០០ដល់២៣០០ដុល្លារ និងចំណុចចុងក្រោយតភ្ជាប់ជាមួយផ្លូវជាតិលេខ២ ដីមានតម្លៃចន្លោះពី១៦០០ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×