Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករខ្មែរចំនួន ១៣ នាក់ រួមទាំងមេខ្យល់ម្នាក់ ត្រូវបានតម្រួតថៃ ក្នុងខេត្តសុរិន្ទ ឃាត់ខ្លួន

spot_img

ភ្នំពេញ ៖ ប្រភពព័ត៌មានពីព្រំដែនកម្ពុជា.ថៃឲ្យដឹងថា រថយន្តតួរីសមួយគ្រឿង ដែលក្នុងនោះមានដឹកពលករខ្មែរសរុបចំនួន ១៣ នាក់ ត្រូវបានកម្លាំងតម្រួតថៃ នៅក្នុងខេត្តសុរិន្ទ ធ្វើការស្ទាក់ចាប់បាន បន្ទាប់ពីម្លាំងមានការសង្ស័យថា អាចជារថយន្តដឹកពលករលបឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដើម្បីធ្វើការតាមបណ្តាខេត្តនានា ដោយគ្មានច្បាប់អនុញ្ញាត ។

ការឃាត់រថយន្តម៉ាក តួរីស ពាក់ផ្លាកលេខ អ៊ូប៊ុន រ៉ាតថានី ៥៥៧៦ នេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវបំបែកជា៤ ដានផាត់តាណា ក្នុងឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ប្រទេសថៃ ដោយអ្នកបើកបររថយន្តនោះមានឈ្មោះ ថាវ៉ាត់ឆៃ យ៉ាន់តាក់ផាន់ ភេទប្រុស អាយុ ២៤ ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិ៣ ឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ នេះតែម្តង ។

ប្រភពព័ត៌មានខាងលើបន្តថា ក្រោយពេលឃាត់រថយន្តសង្ស័យ សមត្ថកិច្ចបានពិនិត្យឃើញថា មានពលករខ្មែរ ប្រុស ស្រី សរុបចំនួន ១៣ នាក់ នៅក្នុងរថយន្ត ដែលពួកគេមាបំណងចូលទៅក្នុងទឹកដីថៃដើម្បីរកការងារធ្វើ នៅទីនោះ ដោយម្នាក់ៗគ្មានច្បាប់អនុញ្ញតឡើយ គឺពួកគេនាំគ្នាលបឆ្លងដែនតាមច្រករបៀង ចូលទៅក្នុងទឹកដីថៃតែម្តង ស្របពេលដែលសមត្ថកិច្ចថៃ កំពុងដាក់ពង្រាយកម្លាំងតាមខ្សែបន្ទាត់ព្រំដែន នារដូវ កូវីដ-១៩ ។

សូមជម្រាបថាអ្នកបើកបររថយន្តវ័យក្មេងដែលជាជនជាតិថៃ បានសារភាពថា រូបគេបានធ្វើការណាត់គ្នាជាមួយនឹងពលករខ្មែររួចជាស្រេច ដោយអោយពលករគ្រប់រូប ធ្វើយ៉ាងណាលបឆ្លងដែនចូលទៅក្នុងទឹកដីថៃអោយបាន គឺគេនិងយករថយន្តមកទទួល ហើយដឹកបញ្ជូនទៅតាមខេត្តនានា តាមការសំណូមពររបស់ក្រមពលករ ដោយយកកម្រៃក្នុង ១ នាក់ ២ ០០០ បាត ។ បច្ចុប្បន្នពលករខ្មែរទាំងអស់ ក៏ដូចជាមេខ្យល់ដែលជាអ្នកបើកបររថយន្ត ត្រូវបានកម្លាំងតម្រួតថៃ រៀបចំបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់ ដើម្បីសាកសួរបន្ត ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×