Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុមញាក់សាច់! បុរសម្នាក់ដែលគ្រប់គ្នាមើលមកថាជាមនុស្សមានសតិមិនល្អ តែកុំស្មានទ្រីស្តីហូរដូចទឹក និងពោរពេញអត្ថន័យជ្រាលជ្រៅ…. (វីដេអូ)

spot_img

ភ្នំពេញ៖ បុរសម្នាក់ដែលស្ថិតក្នុងសម្លៀកបំពាក់ ដែលមើលទៅដូចជាមនុស្សមានសតិមិនល្អ បានធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្គម ប៉ះសក់តែម្តង ព្រោះថាវិភាគមើលទៅ គាត់ហាក់ដូចជាមនុស្សម្នាក់មានការចេះដឹងជ្រៅជ្រះដ៏មិននឹកស្មាន។

ខណៈប្រទះឃើញដើរតាមផ្លូវយ៉ាងដាច់សង្វេគ មើលទៅគួរឲ្យអាណិត បុរសម្នាក់ក៏បានឈប់ម៉ូតូសួរនាំ ហើយបុរសនោះក៏បានប្រាប់ថា រូបគាត់កំពុងធ្វើដំណើរចេញពីខេត្តកំពង់ចាមដោយថ្មើរជើង ឆ្ពោះទៅកាន់ទឹកដីខេត្តសៀម ដើម្បីទៅមើលកេរ្តិ៍ដំណែលសិលាចារិក នៅលើជញ្ជាំងនៃប្រាសាទអង្គវត្ត។

លើកយកជ្រុងមួយនៃរូបចម្លាក់ជាច្រើននៅលើប្រាង្គប្រាសាទ ដែលជាអត្តសញ្ញាណជាតិ បុរសរូបនេះបានលើកយកមកពន្យល់ថា «…មើលចម្លាក់នៅលើហ្នឹង មានរូបច្រើនណាស់ គេហៅថាអត្តសញ្ញាណជាតិ ខ្មែរពីបុរាណកាលមក គេចង់ឆ្លាក់ឲ្យយើងមើល ដោយសារអ្វី គេឆ្លាក់ដើម្បីអ្វី? គេយកដៃទៅឆ្លាក់ត្រូវទេ! ស្នាដៃបុព្វបុរសខ្មែរត្រូវទេ! មានដៃ១គូដែរត្រូវទេ អ៊ីចឹងដៃ១គូគេឆ្លាក់បានគឺដោយសារច្បាប់ ត្រូវទេ! គេមិនឲ្យដៃអ្នកឯងសម្រាប់បំពានច្បាប់ ត្រូវទេ! អ៊ីចឹងដូចរូបដៃគងគ្នា១គូ (ដូចជ្រូកគេចងជើងសែង) ចង់បញ្ជាក់ថាមនុស្សបំពានច្បាប់ អ៊ីចឹងសម័យមហានរគ គេប្រហារជីវិតចោលហ្មង មានច្បាប់ធ្ងន់ មានច្បាប់ស្រាល តែមិនមែនសម្លាប់ទាំងអស់ទេ ត្រូវទេ!។ ក្នុងនោះផងដែរ បុរសរូបនេះ ក៏បានលើកយកការប្រៀបធៀបមួយ ដូចជញ្ជឹងថ្លឹងបន្លែ មានធ្ងន់ស្រាល… ខ្លះដាក់ថ្លឹង ៣ គីឡូ ៤ គីឡូ អ៊ីចឹងទោសរបស់យើងក៏ដូចគ្នាដែរ។

ដោយឡែកងាកមកចាប់អារម្មណ៍មួយទៀត ខណៈសួរថា ដើរស្ងាត់តែឯងអ៊ីចឹងអត់ខ្លាចទេ? បុរសស្ពាយព្រះត្រៃបិដកសិប្បនិម្មិតរូបនេះ បានឆ្លើយតបយ៉ាងចាក់ដោតថា៖ «គ្មានអ្វីដែលត្រូវខ្លាច ចង់និយាយថា អត់ល្មើសច្បាប់ អត់ខ្លាចទេ ត្រូវអត់! ការល្មើសច្បាប់ខ្លាចហើយ ដល់កន្លែងណាក៏ជួបសុខដែរ ព្រោះអីអត់ល្មើសច្បាប់ផង…. ប៉ុន្តែ ប្រសិនបើអ្នកទៅភូតភរ ឬ ទៅឆក់ប្លន់គេ គឺខុសបាត់ហើយ»។

បុរសពនេចររូបនេះ ក៏នៅបានចាប់អារម្មណ៍ និងពន្យល់ទៅលើអត្ថន័យ «អង្កាំ» ពាក់នៅលើដៃបុរសអ្នកសួរយ៉ាងដូច្នេះថា អង្គគឺប្រៀបដូចជាខ្លួនយើង ម្នាក់ៗសុទ្ធតែមានកម្ម ហើយ «កម្ម» គឺជាការប្រព្រឹត្តប្រកបជីវិតប្រចាំថ្ងៃរបស់យើង ដូចជាការធ្វើការងារពលកម្មទៅលើប្រាសាទអង្គរអ៊ីចឹង ហើយ «អង្គ» គឺប្រកបទៅដោយអង្គ៣ (កាយ វាចារ ចិត្ត) ដែលជាឥរិយាបទទាំង៤ (ដើរ ដេក ឈរ អង្គុយ) តើត្រូវទេ!? ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


spot_img
×