Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តព្រះសីហនុ ចុះបិទការដ្ឋានក្រុមហ៊ុនលាយស៊ីម៉ង់ត៍មួយកន្លែង សង់ប៉ះពាល់បរិស្ថាន

spot_img

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចុះបិទផ្អាក សកម្មភាពធ្វើអាជីវកម្ម របស់ក្រុមហ៊ុនលាយស៊ីម៉ង់ត៍ ឬលាយបេតុងមួយកន្លែង ឈ្មោះ យូញៀន ខនក្រិត ហ្វេកធើរី មានទីតាំងនៅភូមិ២ សង្កាត់លេខ​១ ក្រុង-ខេត្តព្រះសីហនុ ដោយសំអាងថា ក្រុមហ៊ុននេះ បានធ្វើសកម្មភាពប៉ះពាល់ដល់បរិស្ថាន មានសំឡេងរំខានដល់ផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានធូលីហុយ ប៉ះពាល់ទៅលើប្រជាពលរដ្ឋ និងសិស្សានុសិស្ស រៀននៅសាលាបខមសិក្សា និងអនុវិទ្យាល័យហ៊ុនសែនឃ្លាំងលើធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយចុះ អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្តព្រះសីហនុ មិនទាន់អាចទាក់ទង តំណាងក្រុមហ៊ុន យូញៀន ខនក្រិត ហ្វេកធើ ខាងលើ ដើម្បីបំភ្លឺជុំការចុះបិទផ្អាក របស់រដ្ឋាភិបាលខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន មិនអោយក្រុមហ៊ុននេះ បញ្ឈប់បើកធ្វើអាជីវកម្មជាបន្តទៀត បានទេ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨៕ ដែន សីមា

spot_img
×