Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ៤នាក់ បន្លំលួចលុយ​ជិត​២​ម៉ឺន​ដុល្លារ​នៅកន្លែងដូរលុយវីង បានសម្រេចទៅហើយ តែ​​ប្អូនស្រី​ឃើញហើយស្រែក ម្ចាស់​រត់ទៅប្រតាយប្រតបបានមកវិញ

spot_img

​ភ្នំពេញ ៖ ​​ជនសង្ស័យ​ជា​ស្ត្រីម្នាក់និង​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ រួមនឹងបក្ខពួក២នាក់ផ្សេងទៀត ជិះម៉ូូតូមួយគ្រឿងចាំបិទគូទ បានមក​ដូរ​លុយ នៅផ្ទះ​វី​ងវេរលុយបន្លំលួចលុយ​ជិត​២​ម៉ឺន​ដុល្លារ​នៅកន្លែងដូរលុយវីង បានសម្រេចទៅហើយ តែ​​ប្អូនស្រីជនរងគ្រោះបាន​ឃើញ ហើយស្រែកឲ្យម្ចាស់វីង​រត់ទៅប្រតាយប្រតបបានមកវិញ។ នៅ​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០នេះ នៅចំណុច​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ និង​វី​ង​វេរ​លុយ​យីហោ វិ​ន សា​វុ​ធ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ម្ចាស់​វី​ងវេរលុយ ដែល​ត្រូវ​ជនសង្ស័យ​ចូល​លួច​មិន​បាន​សម្រេច​ មានឈ្មោះ វិ​ន សា​វុ​ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ។ នៅ​ព្រឹក​នោះ​ជនសង្ស័យ​ជា​ស្ត្រី និង​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដូរ​លុយ នៅផ្ទះ​វី​ង​ចំនួន​១០០​ដុល្លារ ហើយ​ក៏​ត្រឡប់​ទៅ​បាត់​ទៅ​វិញ ។ លុះ​ប្រមាណ​១​ម៉ោង​ក្រោយមក ជនសង្ស័យ​រូប​នោះ ក៏​បាន​ត្រឡប់​មក​វិញ​ឈប់​នៅ​ចិញ្ចើម​ផ្លូវ ធ្វើ​ជា​ទិញ​ភេសជ្ជៈ​ខា​រ៉ា​ប៉ាវ​ចំនួន​១០​កំប៉ុង ហើយ​អ្នកលក់​រូប​នោះ​ក៏​បាន​ចេញពី​កន្លែង​វី​ង​ទៅ​យក​ឲ្យ ។ នៅ​ពេល​ដែល​អ្នកលក់​រូប​នោះ​យក​ភេសជ្ជៈ​ទៅ​ឲ្យជនសង្ស័យ ​ឲ្យ​លុយ​ធ្វើ​ជា​ពន្យារពេល ហើយ​ជនសង្ស័យ​ម្នាក់​ទៀត ​បន្លំ​ចូល​ទៅ​ក្នុង​តូប​វី​ងវេរលុយ លួច​យក​ឡាំង​ដែក​ដាក់​លុយ​មាន​លុយ ប្រមាណ​ជិត​២​ម៉ឺន​រត់​ចេញ ។ គាប់​ជួន​ពេល​នោះ ប្អូនស្រី ម្ចាស់​វី​ង​ក៏​បានឃើញ​ទាន់​ស្រែក​ចោរ​ៗ និង​ដេញ​តាម​ប្រតាយ​ដណ្តើម​យក​ឡាំង​នោះ​ត្រឡប់​មក​វិញ ដោយ​បងប្រុស​បាន​ជួយ​ដេញ​ផង​ដែរ ។ ភ្លាម​ៗ ជន​ម្នាក់​នោះ ​បាន​រត់ឡើង​ជិះ​ម៉ូតូ​បក្ខពួក​ដែល​ឈប់​ចាំ គេច​បាត់ រួម​ជាមួយ​បក្ខពួក​២​នាក់​ទៀត ដែល​មក​បន្លំ​ធ្វើ​ជា​ទិញ​ខា​រ៉ា​ប៉ាវ​នោះ ។

តាម​កាមេរ៉ា​សុវត្ថិភាព ជនសង្ស័យ​មាន​បក្ខពួក​៤​នាក់ មាន​ស្រី​ម្នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដោយ​ប្រើ​ល្បិច​ធ្វើ​ជា​ទិញ​អីវ៉ាន់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×