Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុទ្ទកាល័យ​សម្ដេច​ក្រឡា​ហោម ព្រមាន​ចាត់វិធានការ និង​ដកតំណែង​ទីប្រឹក្សា ដែល​ទៅ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ធ្វើ​ឲ្យ ប៉ះពាល់​ថ្នាក់ដឹកនាំ​

spot_img

ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ជា​នាយ ខុទ្ទកាល័យ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​គ្រប់គ្រង​ទីប្រឹក្សា និង​ជំនួយការ បានចេញ​សារ​ព្រមាន​ចាត់វិធានការ និង​ដកតំណែង​ទីប្រឹក្សា​ទាំងឡាយណា ដែល​យក​តំណែង​ទីប្រឹក្សា ជំនួយការ​ទៅ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ឬ​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ ។​

​ក្នុង​លិខិត​ព្រមាន​នេះ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១៦​តុលា នាយ ខុទ្ទកាល័យ​សម្ដេច​ក្រឡា​ហោម ស ខេង បាន​បញ្ជាក់ថា ក្នុងករណី​នៅមាន​អ្នកប្រព្រឹត្ត​តទៅទៀត ខុទ្ទកាល័យ​នឹង​បន្ដ​អនុវត្ត​ជាក់​ទណ្ឌកម្ម​តាម​វិន័យ​រដ្ឋបាល ឬ​ក្នុងករណី​ធ្ងន់ធ្ងរ​នឹង​គោរព​ស្នើសុំ​យោបល់​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ដើម្បី​បញ្ចប់​មុខតំណែង បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ ឬ​បញ្ជូនទៅ​តុលាការ​ធ្វើការ​វិនិច្ឆ័យ​ទោស​តាមច្បាប់​ជា​ធរមាន​។​

​លោក​បន្តថា នាពេល​កន្លងមក ទីប្រឹក្សា​និង​ជំនួយ ការ​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​តួនាទី​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ ថែមទាំង​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​រួមចំណែក​ជួយ​ប្រជាពលរដ្ឋ​និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ។​ទន្ទឹង​គុណសម្បត្តិ​នេះ ខុទ្ទកាល័យ​ក៏បាន​ទទួល​ព័ត៌មាន​ខ្លះមក​ថា ទីប្រឹក្សា​និង​ជំនួយការ​មួយចំនួន​តូច​មិនបាន​បំពេញភារកិច្ច​ឲ្យ​បានល្អ​រលូន​នេ​ាះ​ទេ ហើយ​ថែមទាំង​បាន​ប្រើប្រាស់​តួនាទី​និង​ភារកិច្ច​ទាំងនេះ​ធ្វើ​សកម្មភាព​អសកម្ម​នានា ដូចជា រត់ការ កាង​អំពើ​ល្មើសច្បាប់ ឬ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មាន​សម្ថ​កិច្ច ក្នុង​បំណង​ស្វែងរក​ផលប្រយោជន៍​លាភ​សក្ការ​ផ្ទាល់ខ្លួន ដែលជា​អំពើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កិត្តិនាម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ស​ខេង​៕​ ​ដោយ​៖​ជាលី​

spot_img
×