Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​កែលម្អរ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​បឹង​កន្សែង​ពលរដ្ឋ​៤៥​គ្រួសារ​សាទរ ស្ម័គ្រចិត្ត រុះរើ​សំណង់ តូប សំ​យ៉ាប​ផ្ទះ​ចេញពី​ចំណីផ្លូវ

spot_img

​រតនគិរី​៖ លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ចុះ​សម្របសម្រួល​គម្រោង កែលម្អរ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ជុំវិញ​បរិវេណ​រមណីយដ្ឋាន​បឹង​កន្សែង ក្រុង​បាន​លុង ខណៈ​គម្រោង​ខាងលើនេះ ប៉ះពាល់​តែ​ផ្នែក​ខ្លះ​នៃ​របង​សណ្ឋាគារ​Terres Rouges Lodge ហើយ​ពលរដ្ឋ​៤៤​គ្រួសារ សាទរ​ចំពោះ​គម្រោង​នេះ ដោយ​ព្រម​សហការ និង​ចូលរួម​ជាមួយ​អាជ្ញាធរខេត្ត ដោយ​ស្ម័គ្រចិត្ត រុះរើ​សំណង់ តូប សំ​យ៉ាប​ផ្ទះ​ចេញពី​ចំណីផ្លូវ ដើម្បី​ទុក​លទ្ធភាព ជូន​អាជ្ញាធរ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។ ទន្ទឹមគ្នានេះ មាន​ម្ចាស់ សណ្ឋាគារ​ទែ​រ៉ូ បាន​ជំទាស់​។​

​នាពេល​ថ្មីៗ​នេះ ផេ​ក​ហ្វេ​ស​ប៊ុ​ក Terres Rouges Lodge បានចេញ​ផ្សាយ​នូវ​ព័ត៌មាន​ថា ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​កន្លងមក​ផ្ទះសំណាក់​របស់ យើងខ្ញុំ​Terres Rouges ត្រូវបាន​គំរាមកំហែង​ដល់​ការបិទទ្វារ ! អភិបាលខេត្ត​រតនគិរី​ពិតជា​បានសម្រេច​ចិត្ត​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ពី​អ្នកចូលរួម​របស់ខ្លួន​ដើម្បី​ពង្រីក​ផ្លូវ​ទំហំ ២៥​ម៉ែត្រ​នៅ​ជុំវិញ​បឹង​កន្សែង​។​

​គម្រោង​នេះ​ត្រូវបាន​គេ​សន្មត​ថា​នឹង​បញ្ចប់​នៅ​ដំណាច់​អាណត្តិ​ទី​២ របស់គាត់ “ លើកកម្ពស់​វិស័យ​ទេសចរណ៍​” …​បើ​ប្រៀបធៀប​ទៅនឹង​ផ្លូវជាតិ​ឆ្ពោះទៅ​ខេត្តរតនគិរី​មាន​ទទឹង ១២​មែ់ត្រ​ប៉ុណ្ណោះ​. …​។​

​ប្រជាជន​ត្រូវបាន​ទុកពេល​ឱ្យ​ខ្លី​ដើម្បី​រុះរើ​របង និង​សំណង់ ដោយ​ចំណាយ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​សំណង​ណាមួយ​ដែលជា កម្មសិទ្ធិ​របស់​ពួកគេ​ដោយ​ស្របច្បាប់ ! ចំណែក Terres Rouges វិញ​គឺ​ត្រូវ​វាយរបង រានហាល ច្រកចូល​ភោជនីយដ្ឋាន បន្ទប់ទទួលភ្ញៀវ ការិយាល័យ ផ្ទះបាយ​បឹង​កា​ឡូ​ដើម្បី​លើកកម្ពស់​ទេសចរណ៍​។​

​ការវិនិយោគ​និង​ការខិតខំ​ប្រឹងប្រែង​តស៊ូ អស់​រយៈពេល ២១ ឆ្នាំ ក្នុងការ​លើកកម្ពស់ និង​អភិវឌ្ឍន៍​អេកូ​ទេសចរណ៍​នៅ ខេត្តរតនគិរី ត្រូវបាន​បំផ្លាញ​ដោយ​សុច្ឆន្ទៈ​របស់​មន្ត្រីរាជកា​រ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ជាក់ស្តែង​អំពី​ផលប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង​កន្សែង ក្រុង​បាន​លុង ក្នុង​គម្រោង​កែលម្អរ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​បឹង​នេះ​។

​បើតាម​រដ្ឋបាលខេត្តរ​តន​គិរី បាន​បញ្ជាក់ថា ជា​លទ្ធផល​មាន​ពលរដ្ឋ​សរុប​ចំនួន​៤៥​គ្រួសារ ដែល​ត្រូវ​ប៉ះពាល់​ក្នុង​គម្រោង​នេះ ក្នុង​កម្រិត​ជាក់ស្តែង​(​ប៉ះ​របង តូប និង​សំ​យ៉ាប​ផ្ទះ​ដែល​សាងសង់​លើដី​ចំណីផ្លូវ​) ក្នុងនោះ​មាន​ពលរដ្ឋ​៤៤​គ្រួសារ សាទរ​ចំពោះ​គម្រោង​នេះ ដោយ​ព្រម​សហការ និង​ចូលរួម​ជាមួយ​អាជ្ញាធរខេត្ត​ដោយ​ស្ម័គ្រចិត្ត រុះរើ​សំណង់ តូប សំ​យ៉ាប​ផ្ទះ​ចេញពី​ចំណីផ្លូវ ដើម្បី​ទុក​លទ្ធភាព​ជូន​អាជ្ញាធរ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។ ទន្ទឹមគ្នានេះ មាន​ម្ចាស់​សណ្ឋាគារ ១​ទីតាំង (​សណ្ឋាគារ​ទែ​រ៉ូ​) បាន​ជំទាស់​មិន​ព្រម​សហការ ជាមួយ​អាជ្ញាធរ និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ទាក់ទង​ទៅនឹង​ការស្ម័គ្រចិត្ត​របស់​ពល​រដ្ឋ​ទាំង​៤៤​គ្រួសារ និង​ស្នើ​អាជ្ញាធរ​ពង្វាង​ផលប៉ះពាល់​លើ​កម្មសិទ្ធិ​របស់គាត់​(​លោកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​)​។ ក្រោយ​ការចុះ​សម្របសម្រួល ពន្យល់​លម្អិត​អំពី​ទស្សនវិស័យ និង​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត ព្រមទាំង​កំណត់​ផលប៉ះពាល់​ជាក់ស្តែង លោកស្រី ខៃ ចិន្តា បាន​ព្រម​ទទួលយក និង​សហការ​ជាមួយ​អាជ្ញាធរខេត្ត​។​

​សូមបញ្ជាក់ថា គម្រោង​ខាងលើនេះ ប៉ះពាល់​តែ​ផ្នែក​ខ្លះ​នៃ​របង​សណ្ឋាគារ​របស់លោក​ស្រី​ប៉ុណ្ណោះ ពុំមាន​ការប៉ះពាល់​ទៅលើ​សំណង់​រឹង ជា​អគារ​សណ្ឋាគារ ដែល​ឈានដល់​ការ​វាយកម្ទេច ដូចជា​ការលើកឡើង​តាម បណ្តាញ​សង្គម facebook របស់​ម្ចាស់​សណ្ឋាគារ​ទែ​រ៉ូ​នោះឡើយ​។​

​ចំណែក​លោក​ឆាយ ធី មេឃុំ​ប៉ា​តេ បាន​លើកឡើងថា អនុក្រឹត្យ​លេខ ៩៨ អនក្រ​.​បក ចុះ​ថ្ងៃទី​២៤ កក្កដា ២០១៥ ស្តីពី​ការគ្រប់គ្រង​ដី​ចំណី ទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាង របស់​រាជរដ្ឋាភិបាល ចម្ងាយ​៥០​ម៉ែត្រ​ពី​មាត់បឹង ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×