Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បើក​កិច្ចប្រជុំ​បន្ទាន់ ពី​ការបង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​កម្ពុជា​

spot_img

​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​អំពី​តួនាទី​របស់​សមាគម​វា​រី​វប្បករ​កម្ពុជា​ក្នុងការ​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ កាត់បន្ថយ​ការនាំ​ចូល ក្នុងខណ​:​ជំងឺឆ្លង​កូ​វីដ​-១៩​។​
​លោក សាខុន​បាន​រលឹក​ពី​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ថា “​វិស័យ​កសិកម្ម​ជា​ជីពចរ​របស់​ពលរដ្ឋ​កម្ពុជា​” ។ ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ស្រី វុ​ឌ្ឍី អគ្គលេខា​ធិ ការ​ក្រសួង​លោ​កម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា សមាជិក និង​សមាជិកា​ជាច្រើនរូប​ទៀត​។

​បន្ទាប់ពី​បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់ និង​ក្តាប់បាន​អំពី​ស្ថានភាព​ជាក់ស្តែង​របស់​ស​មា​គម​វា​រី​វប្បករ​កម្ពុជា​រួចមក លោក រដ្ឋមន្ត្រី បានធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ជលផល​នូវ​ចំណុច​គន្លឹះ​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖ ទី​១- ត្រូវ​សហការ​ជាមួយ​សមាគម ដើម្បី​វាយតម្លៃ​ឲ្យ​បានច្បាស់លាស់​អំពី​សមត្ថ​ភាព​ផលិត ផ្គត់ផ្គង់​ក្នុងស្រុក និង​តម្រូវ​ការបន្ថែម ដោយ​ប្រើ​យន្ត​ការចុះ​ស្រង់​ស្ថិតិ​កសិដ្ឋាន​ចិញ្ចឹម កន្លែង​ចិញ្ចឹម និង​បណ្តុំ​អាជីវកម្ម​ផ្សេងៗ​ទៀត រួច​កំណត់​ចេញ​អំពី​បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​ច្បាស់លាស់​មួយ​។ ទី​២- ត្រូវ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​លើ​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស បែបបទ​រដ្ឋបាល និង​ឯកសារ​គតិយុត្ត​ដែលមាន​ស្រាប់​ដល់​សមាជិកសមាគម​។​ទី ៣- ត្រូវ​ពង្រឹង​ការងារ​ទប់ស្កាត់​បទល្មើស​នាំចូល​ផល​វារីវប្បកម្ម ដោយ​ត្រូវ​សហការ​ជា​មួល​ភាគី​ពាក់ព័ន្ធ និង​សមាគម​។​ទី ៤- ជួយ​រៀបចំ​ចងក្រង​បណ្តុំ​អាជីវកម្ម ឬ​បណ្តាញ​ចិញ្ចឹម ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​បរិមាណ​ផលិត និង​តម្រូវការ​។ ទី​៥- ខិតខំ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​អំពី​បច្ចេកទេស​ចិញ្ចឹម កែច្នៃ ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ចិញ្ចឹម​ក្នុង​ផ្ទៃដី​ស្រះ​ទឹក​ដដែល ដើម្បី​ធានាបាន​នូវ​សុ​ខុ​មា​ភាព វិបុលភាព និង​និរន្តរភាព​នៃ​វិស័យ​វារីវប្បកម្ម​កម្ពុជា​ក្នុងពេល​អនាគត​ដ៏​ខ្លី​។

​ដោយ​ឡែ​ង​ចំពោះ​សមាគម​វា​រី​វប្បករ​កម្ពុជា លោក​រដ្ឋមន្ត្រី​បានធ្វើ​ការណែនាំ​ដូចខាងក្រោម​៖១- ត្រូវ​រួមសហការ​គ្នា​ក្នុង​រង្វង់​សមាគម បង្កើន​ផលិតភាព​ផលិតកម្ម​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ បង្កង កន្ធាយ និង​កង្កែប​ទាំង​បរិមាណ និង​គុណភាព​ឈានទៅ​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​កាត់បន្ថយ​ការនាំ​ចូល​។​
២- រៀបចំ​បណ្តុំ ឬ​បណ្តាញ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ឲ្យ​បាន​ទូលំទូលាយ អនុវត្ត​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​កម្មវិធី​ផលិត​កូន កម្មវិធី​ចិញ្ចឹម និង​កម្មវិធី​ទីផ្សារ​។
៣- ខិតខំ​រួម​សាមគ្គី​គ្នា​អនុវត្ត​បែបបទ​បច្ចេកទេស រដ្ឋបាល និង​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់​តែមាន ប្រសិទ្ធភាព ឆ្លើយតប​តាម​ស្តង់ដារ​ផលិត ដែលជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការប្រកួតប្រជែង​។ ទី​៤- កាត់បន្ថយ​ភាព​អសកម្ម បង្កើន​សកម្មភាព​ជំរុញ លើកទឹកចិត្ត គាំទ្រ និង​ផ្សព្វផ្សាយ​អំពី​តម្រូវ ការ​ទីផ្សារ បរិមាណ និង​តម្លៃ​ក្នុង​រង្វង់​សមាគម​ឲ្យ​បាន​ទូលំទូលាយ​។ ទី​៥- ត្រូវ​រួមសហការ​គ្នា​ឲ្យ​បានល្អ​ប្រសើរ​ជាមួយ​រដ្ឋបាល​ជលផល ដើម្បី​លើកស្ទួយ​វិស័យ​វារីវប្បកម្ម​កម្ពុជា និង​ចូលរួម​ទប់ស្កាត់​បទល្មើស​នាំចូល​ផល​វារីវប្បកម្ម​ខុសច្បាប់​តាម​គ្រប់​រូបភាព​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×