Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ចំនួន​បីនាក់ និង​សមាជិក​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​ពីរ​នាក់​

spot_img

​ភ្នំពេញ​៖ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នេះ សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ចំនួន​បីនាក់ និង​សមាជិក​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​ពីរ​នាក់​។

​លោក ថា ឡា​វី និង​កញ្ញា សូ មេត្តា (​ឬ​កញ្ញា អេង ម៉ាឡៃ​) សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការចូលរួម​ការតវ៉ា​ទាមទារ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​លេចធ្លោ​មួយរូប​។

​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ អនុប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ​លោក មាន ព្រហ្ម​មុនី និង​ព្រះ​តេជគុណ កើត សា​រ៉ា​យ ដែលជា​សមាជិក​ខ្មែរ​ថាវរៈ​ដែរនោះ​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការរៀប​ចំការ​ជួបជុំ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ក្រុងភ្នំពេញ​។

​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ សមាជិកសមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សុភ័ក្ត្រ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​លោក​ចូលរួម​ក្នុងការ​តវ៉ា​មួយ​។

​អ្នក​ទាំង​ប្រាំ​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ ម​១ និង​ម​២ ក្នុង​រាជធានី​ភ្នំពេញ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×