Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំហឹង​សងសឹក​ស្នេហា​យុវជន​ម្នាក់ សារភាពថា មកពី​នារី​ម្នាក់​ឈប់​ស្រឡាញ់​ខ្លួន ទើប​បង្កើត​គណនី facebook ក្លែងក្លាយ​ជេរប្រមាថ​បរិហារកេរ្តិ៍​ថ្នាក់ដឹកនាំ​ដើម្បី​ទម្លាក់​លើ​នាង​ព្រមទាំង​មិត្ត​ភ​ក្កិ និង​គ្រួសារ​

spot_img

​ខេត្ត​កែប ៖ យុវជន​ដែល​បង្កើត​គណនី facebook ក្លែងក្លាយ​ជេរប្រមាថ​បរិហារកេរ្តិ៍​ថ្នាក់ដឹកនាំ​កំពូល អភិបាល និង​ស្នងការ​តាម​បណ្ដា​ខេត្ត​នានា បាន​សារភាពថា ខ្លួន​ពិតជា​បាន​បង្កើត​គណនី​ក្លែង​ក្លាយជា​ឈ្មោះ​របស់​នារី ទ្រី ទ​.​ស​.​ម ជា​ឪពុក និង​ជា​មិត្ត​ភ័​ក្កិ​របស់​នាង​ជាច្រើន​ទៀត ដើម្បី​វាយប្រហារ​ថ្នាក់ដឹកនាំ​កំពូលៗ ចេតនា​ដើម្បី​ទម្លាក់កំហុស​ឲ្យ​នាង​ទ្រី ស៊ា​ង​ម៉ី ព្រមទាំង​មិត្ត​ភ​ក្កិ និង​គ្រួសារ​របស់​នាង​។​

យុវជន ងិន ស៊ុយ​ទ្រី បាន​សារភាពថា “​ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​នារី​ឈ្មោះ ទ្រី ស៊ា​ង​ម៉ី តាំងពី​ដើមឆ្នាំ​២០១៦ ក្រោយមក​នាង​បាន​ផ្លាស់ប្ដូរ​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ តាំងពី​ពេលនោះ​មក​ទំនាក់ទំនង​របស់​ពួកគេ​បាន​ត្រូវ​ឃ្លាតឆ្ងាយ និង​ដោយសារ​នារី ទ្រី ស៊ា​ង​ម៉ី មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជាច្រើន​ផ្សេងទៀត ធ្វើ​ឱ្យគេ​កើត​ចិត្ត​ប្រចណ្ឌ ហើយ​ក៏បាន​បង្កើត​គណ​នី​ក្លែង​ក្លាយជា​ឈ្មោះ​របស់​នារី ទ្រី ស៊ា​ង​ម៉ី ឪពុក និង​ជា​មិត្តភក្តិ​របស់​នាង​ជាច្រើន​ទៀត ដើម្បី​ធ្វើការ​វាយប្រហារ​ថ្នាក់ដឹកនាំ​កំពូលៗ ក្នុង​ចេតនា​ដើម្បី​ទម្លាក់កំហុស​ឱ្យ​នាង ទ្រី ស៊ា​ង​ម៉ី ព្រមទាំង​មិត្ត​ភ​ក្កិ និង​ដៃគូរ​ស្នេហា ក៏ដូចជា​គ្រួសារ​របស់​នាង​ផង​”​។

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ជាច្រើន​ពី​បណ្ដា​អង្គភាព​មួយចំនួន និង​ជនរងគ្រោះ​ជាច្រើន​នាក់ និង​ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បានធ្វើការ​ស្រាវជ្រាវរ​ហូត​ដល់​មានការ​ឃាត់ខ្លួន​បុរស​ម្នាក់​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ ដោយមាន​ការសហការ​ជាមួយ​នគរបាល​ខេត្ត​កែប ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ។​
​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ងិន ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ធ្វើឡើង​នៅ​ចំណុច​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ដែលជា​កន្លែង​រស់នៅរ​បស់​ជនសង្ស័យ​តែម្តង​។​

​សូមបញ្ជាក់​ផងដែរ​ថា យុវជន​រូបនេះ​មាន​ចេតនា​ទុច្ចរិត បាន​បង្កើត​គណនី facebook ក្លែងក្លាយ​ជាច្រើន​ធ្វើការ​ជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោង​ព័ត៌មាន​បំពុលសង្គម បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បរិហារកេរ្តិ៍​លើ​ថ្នាក់ដឹកនាំ​កំពូល តាំងពី​ព្រះមហាក្សត្រ សម្តេចនាយក​រដ្ឋមន្ត្រី អភិបាលខេត្ត រហូតដល់​ស្នងការ​នគរបាល​ខេត្ត​មួយចំនួន ដោយ​គេ​បាន​សរសេរ​នូវ​ភាសា​អសុរោះ កាត់ត​រូបភាព​លើ​គណនី Facebook ក្លែងក្លាយ​ទាំងនោះ​។

​បច្ចុប្បន្ន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប កំពុង​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​នេះ​ទៅ​តុលាការ​តាម​នីតិវិធី​។​

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នាយកដ្ឋាន​ជំនាញ​នគរបាល​បច្ចេក​វិទ្យា ក៏ដូចជា​តាម​បណ្តា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នានា តែងតែ​ក្រើនរំលឹក​ដល់​អ្នកលេង​បណ្តាញ​សង្គម សូម​ប្រើប្រាស់​បណ្តាញ​សង្គម​ប្រកបដោយ​ក្រមសីលធម៌ ជាពិសេស​កុំ​ប្រើប្រាស់​បណ្តាញ​សង្គម​ធ្វើជា​ទីលាន​បញ្ចេញ​កំហឹង​សងសឹក​ស្នេហា ដែលនាំអោយ​អាប់អោន​ដល់​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ ហើយ​និង​កុំ​ព្យាយាម​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ប្រព្រឹត្ត​បទល្មើស ព្រោះ​មិនអាច​គេច​ចេញពី​សំណាញ់​ច្បាប់​បានឡើយ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×