Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹងការងារមន្ទីរពិសោធន៍នៅតាមមូលដ្ឋានសុខា​ភិបាល​សាធារណៈ​ ជាកត្តាជំរុញឲ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធិភាព​

spot_img

ខេត្តសៀមរាប៖ វេជ្ជបណ្ឌិតអគ្គនាយកបច្ចេកទេសសុខាភិបាល​ បានណែនាំឲ្យមន្ត្រីសុខាភិបាលទាំងអស់យកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អនិងគោរពក្រមសីលធ៌មវិជ្ជាជីវ:សុខាភិបាល​ ពិសេសផ្នែកមន្ទីរពិសោធន៍នេះឲ្យបានល្អខ្ជាប់ខ្ជួន ហើយថាមន្រ្តីទាំងអស់ត្រូវបន្តពង្រឹងការងារមន្ទីរពិសោធន៍នៅតាមមូលដ្ឋាន​សុខាភិបាល​សាធារណ:​ ជាកត្តាជំរុញឲ្យការផ្តល់សេវាសុខា​​​ភិបាល​​កាន់តែមានប្រសិទ្ធិភាព​។

នៅថ្ងៃចន្ទ ទី១៩​ ខែ កុម្ភ: ឆ្នាំ ២០១៨​ នៅខេត្តសៀមរាប នាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល​ បានរៀបចំសិក្ខាសាលាស្តីពីការវាយតម្លៃមន្ទីរពិសោធន៍កម្ពុជាដោយប្រើបញ្ជីផ្ទៀងផ្ទាត់សម្រាប់ទទួលស្គាល់គុណភាព CamLQMS និងវិថីឆ្ពោះទៅរកការទទួលស្គាល់គុណភាព ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល​ ដោយមានសិក្ខាកាមចូលរួមជាអនុប្រធានមន្ទីរសុខាភិបាលនិងអ្នកទទួលខុសត្រូវមន្ទីរពិសោធន៌មកពីបណ្តារាជធានី-ខេត្ត​ តំណាងអង្គការសុខភាពពិភពលោក​ អង្គការ​ DMDP និង​ I-TECH សរុបប្រមាណជា៧០នាក់។

លោកស្រីវេជ្ជបណ្ឌិត មន្ទីរពិសោធន៍ត្រូវផ្សារភ្ជាប់ជាមួយការងារពិនិត្យជំងឺនិងធ្វើរោគវិនិច្ឆ័យរបស់លោកគ្រូ​ អ្នកគ្រូពេទ្យ​ ដែលជាកត្តាមិនអាចខ្វះបានឡើយ។ មន្ទីរពិសោធន៍មានគុណភាព​ល្អ​ នឹងជួយជំរុញឲ្យការវិនិច្ឆ័យរោគកាន់តែបានសុក្រិតល្អហើយផ្តល់ការព្យាបាលបានចំគោលដៅជំងឺឆាប់ជាសះស្បើយ។ លោកស្រី ក៏បានជំរុញឲ្យមានការគ្រប់គ្រងមន្ទីរពិសោធន៍ល្អនិងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យជាចាំបាច់​ កុំទុកការងារមន្ទីរសោធន៍ជាកិច្ចការបន្ទាប់បន្សំឬដាច់ដោយឡែកចេញពីមន្ទីរពេទ្យឲ្យសោះ​ ដោយមន្ទីរពេទ្យចាំបាច់ត្រូវតែមានមន្ទីរពិសោធន៍ល្អប្រកបដោយគុណភាពដើម្បីជួយដល់ការងារព្យាបាលក្នុងមន្ទីរពេទ្យបានល្អប្រសើរ។

ម្យ៉ាងទៀត​ មន្ទីរពិសោធន៌ក៏ជាកន្លែងផ្តល់លទ្ធផលសម្រាប់ការងារស្រាវជ្រាវជំងឺផងដែរ។ លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល​ បានសង្កត់ធ្ងន់បន្ថែមសូមឲ្យខិតខំជម្រុញមន្ទីរពិសោធន៍ទាំងអស់​ ឆ្ពោះទៅរកគុណភាពតាម​ ISO15189​ និងបំពេញតាមគោលការណ៌៍ IHR 2005 ជាចាំបាច់។

លទ្ធផលមន្ទីរពិសោធន៍ត្រឹមត្រូវតាមបច្ចេកទេស​ ជួយដល់ការស្វែងរកមូលហេតុនៃជំងឺបានពិតប្រាកដ​ ហើយអាច​ជួយក្នុងការដាក់ចេញនូវវិធានការការពារទប់ស្កាត់ជំងឺនានាបានផងដែរ។ សូមកុំឲ្យមានការវិភាគជំងឺខុស​ ឫព្យាបាលមិនពូកែ​ ដោយ​សារតែលទ្ធផល​មន្ទីរពិសោធន៍ផ្តល់ចញមកមិនត្រឹមត្រូវឲ្យសោះ។ លោកស្រីបានលើកសរសើរដល់ការខិតខំនានាក្នុងពេលកន្លងមក​របស់បុគ្គលិកសុខា​ភិបាលនិងផ្នែកពាក់ព័ន្ធទាំងអស់ដែលធ្វើឲ្យមានការទប់ស្កាត់បាននូវការចម្លងជំងឺដូចជា​ MERS SARS Ebola និងZika ជាដើម​ ហើយថ្មីៗនេះមានការទប់ស្កាត់បានល្អប្រសើរនូវការចម្លងរោគពីបក្សីមកមនុស្សសំរាប់​ជំងឺផ្តាសាយបក្សី​ H5N1​ ផងដែរ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×