Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តល់​ហិរញ្ញប្បទាន​បន្ថែមចំនួន ៦៦,២ លាន​ដុល្លារ​អាមេរិក លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី Veena Reddy នាយិកា​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍ (USAID )​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​បន្ថែមចំនួន ៦៦,២ លាន​ដុល្លារ​អាមេរិក លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ក្នុងនោះ ហិរញ្ញប្បទាន​ចំនួន ៤៣,៣ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ និង​ការអប់រំ និង​ចំនួន ២២,៩ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​កសិកម្ម និង​បរិស្ថាន ។​

គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ឆ្នាំ​២០២០ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានផ្តល់​ហិរញ្ញប្បទាន ដែលមាន​ចំនួន​សរុប​ប្រមាណ ១២៨,៧ លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​នា​ថ្ងៃ​អង្គារ ទី​៨ ខែធ្នូ ឆ្នាំ​២០២០​។​

​គិត​ចាប់ពី​ឆ្នាំ​១៩៩២ មកដល់​ឆ្នាំ​២០១៩ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដល់​កម្ពុជា​ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក សមមូល​នឹង ៦,១០% នៃ​ទំហំ​ហិរញ្ញប្បទាន​សរុប​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​សុខាភិបាល , អប់រំ​, បរិស្ថាន , កសិកម្ម​, អភិបាលកិច្ច និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ និង​កម្មវិធី​ដោះ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល​ឆ្លើយតប​ទៅនឹង អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ និង ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩ ២០២៣ ។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង ប្រជាជន​អាមេរិក ចំពោះ​ការបន្ត​គាំទ្រ និង​ប្តេជ្ញា​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន របស់​ប្រទេស​កម្ពុជា​រហូតមកដល់​បច្ចុប្បន្ន ជាពិសេស​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​រឹដ​-១៩ ៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×