Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល សម្រេច​តែងតាំង​សមាសភាព​នៃ​ក្រុម​ប្រឹក្សាជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ បានចេញ​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​សមាសភាព​នៃ​ក្រុម​ប្រឹក្សាជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

ក្រុមប្រឹក្សា​ជាតិ​នេះ មាន​សមាសភាព ៣៨​រូប ដោយមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធានកិត្តិយស រីឯ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​ប្រធាន​។

​ចំណែក​អនុប្រធាន មាន ៧​រូប ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ ព្រមទាំង​សមាជិក​ផ្សេងទៀត ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​តាម​ក្រសួង​នានា ព្រមទាំង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​។​

​សមាសភាព​ខាងលើ​ត្រូវអនុវត្ត​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ ដូច​មានចែង​នៅក្នុង​ព្រះរាជក្រឹត្យ​លេខ នស​/ រកត​/១០២០/១០៧៣ ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សាជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​
​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​សេចក្តីសម្រេច​នេះ ត្រូវ​ទុកជា​និរាករណ៍​។​
​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រដ្ឋមន្ត្រី​គ្រប់​ក្រសួង​និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ និង​សាមីខ្លួន ត្រូវ​ទទួលបន្ទុក​អនុវត្ត សេចក្តីសម្រេច​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×