Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​១៥ ខែធ្នូ មាន​អ្នកជា​សះ​ស្បេី​យ​ពី​វីរុស​កូ​វីដ​-១៩​ចំនួន ០៧​នាក់

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី និង​មាន​អ្នកជា​សះ​ស្បេី​យ​ចំនួន ០៧​នាក់ ។

​មាន​ករណី​ជាសះស្បើយ ៖ សរុប​ចំនួន ០៧​នាក់ ដែលមាន​ដូចខាងក្រោម​នេះ ក្នុងនោះ ករណី​ជាសះស្បើយ ចំនួន ០៥ នាក់ ដែលជា​អ្នកពាក់ព័ន្ធ​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​៖

– កុមារ​ជនជាតិខ្មែរ អាយុ ១២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បុរី​ប៉េង​ហួត ផ្លូវ ៦០​ម៉ែត្រ រាជធានី ភ្នំពេញ ជា​កូនប្រុស​ស្ត្រី​អាយុ ៣៦​ឆ្នាំ និង​ជា​ចៅប្រុស​របស់​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ។​

– បុរស​ជនជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បុរី​ប៉េង​ហួត ផ្លូវ ៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ឲ្យ​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ។ បុរស​ជនជាតិខ្មែរ អាយុ​៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ជំនួយការ​របស់​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​។​

-​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែលមាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ​នៃ​ក្រសួងមហាផ្ទៃ​។

– បុរស​ជនជាតិខ្មែរ អាយុ ២២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​

​សូម​កត់សម្គាល់ថា​៖ បុគ្គល​ទាំង​ប្រាំ​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ ១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។

​ករណី​ជាសះស្បើយ​ចំនួន ២​នាក់ ដែលជា​អ្នក​មិន​ពាក់ព័ន្ធ​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ៖

– ស្ត្រីជន​ជាតិខ្មែរ​អាមេរិក​កាំ​ង អាយុ ៦២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​បានធ្វើ​ដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន វីរុស​កូ​វីដ -១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។

– បុរស​ជនជាតិ​អាមេរិកកាំង អាយុ ៤២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន តាម​ជើងហោះហើរ មកដល់​កម្ពុជា នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​ក្រសួង​បញ្ជាក់ថា មិនមាន​ករ​ណ៍​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ៖ នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០២០ ។​

លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា វត្ថុ​សំណាក​នៅសល់​ពីថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ចំនួន ៥២៧​សំណាក និង​វត្ថុ​សំណាក​នៅ​ថ្ងៃទី​១៥ ខែ ធ្នូ ឆ្នាំ​២០២០ ចំនួន ៦០៩​សំណាក សរុប​មាន​ចំនួន​ទាំងអស់ ១.១៣៦​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​ចំនួន ៥១៨​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ គឺមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់ ។ ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក​ចំនួន ២២៤​សំណាក​ទៀត ដែល​ត្រូវធ្វើ​វិភាគ​បន្ត​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​

​សរុប​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ពីថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៤១​នាក់ ស្រី ១៥​នាក់ និង​ប្រុស ២២​នាក់​)​។

​ការអំពាវនាវ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ដោយសារ​មាន​បុរស​ជា​អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់ (​មុនពេល​រកឃើញ​មាន​កូ វីដ -១៩) ធ្លាប់បាន​ទៅ​អង្គុយ​ពិសារ​កាហ្វេ​នៅ​ហាង​ឈ្មោះ Hidden Coffee ដែលមាន​ទីតាំងនៅ​ហាង​លេខ ១២៥ ផ្លូវ ២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ វេលា​ម៉ោង ១៥:៣០​នាទី នា​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់បាន​ចូលទៅ​ហាង​កាហ្វេ​នេះ នៅ​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:៣០​នាទី ដល់​ម៉ោង ១៦:០០​នាទី​រសៀល សូម​អញ្ជើញ​ទៅធ្វើ​តេស្ត នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ រៀងរាល់​ម៉ោង​ធ្វើការ និង​សូម​លោកអ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម ផ្ទះ​របស់ខ្លួន​ឲ្យ​បាន​គ្រប់​ចំនួន ១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×