Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារចាក់ដោតពីអ្នកគ្រូ! ទោះជាប់ស្វ័យប្រវត្តិ តែកុំអាលអរ ពេលទៅប្រឡងប្រជែងនៅមហាវិទ្យាល័យ កូនសិស្សមិនខំរៀននឹងដឹងហេីយថាគេត្រូវការអ្វីឱ្យពិតប្រាកដ…

spot_img

ភ្នំពេញ៖ ថ្លែងសារដែលមានរយៈពេលជាង ៣ ម៉ោង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ទៅកាន់ជនរួមជាតិ ស្តីពីស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងកូវីដ១៩ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងមួយចំណុចទាក់ទងសិស្សិថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងបាក់ឌុប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០១ ខាងមុខនេះ ដោយសម្តេចបានបញ្ជាក់ថា មិនអាចអនុញ្ញាតឲ្យរៀបចំការប្រលងនេះទេ។

ហេតុនេះ សម្តេចសុំការយោគយល់ពីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ដោយសម្តេចបានបញ្ជាក់យ៉ាងខ្លីថា ព្រោះតែការប្រឡងបាក់ឌុបមិនអាចធ្វើទៅបាន ដោយសារស្ថានភាពកូវីដ អ៊ីចឹង កុំឲ្យពិបាក សិស្សដែលត្រៀមប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩-២០២០ គឺជាប់ទាំងអស់គ្នាតែម្តងទៅ។

តែយ៉ាងណា ជម្រើសដ៏រំភើបនេះ ក៏បានធ្វើឲ្យគេមានការបារម្ភ និងចោទឡើងថា បើទោះជាប់ដោយស្វ័យប្រវត្តិក្តី តែសម្រាប់កូនសិស្សដែលរៀនខ្សោយ សិស្សខ្ជិលរៀនលេងតែហ្គេម សួរថាតើអាចមានសមត្ថភាពប្រឡងប្រជែង នឹងសិស្សដទៃដែលខំរៀនបិតប្រាកដ ចូលមហាវិទ្យាល័យបានដែរ ឬអត់?។

ជុំវិញបញ្ហានេះ អ្នកគ្រូម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Lum Sophorn Maly បានលើកឡើងយ៉ាងចាក់ដោតថា៖ «ខ្ញុំមិនទាន់បញ្ចេញមតិយោបល់អ្វីច្រេីននោះទេ រង់ចាំមេីលបន្តទៀតសិន។ ថ្ងៃនេះរវល់មេីលព័ត៌មានទាក់ទងនឹងការប្រឡងបាក់ឌុប និងStatusដែលកូនសិស្សម្នាក់ៗផុសព្រោងព្រាត។

ប្អូនៗគួរយល់ពីស្ថានភាពពេលនេះផង ព្រោះតែ Covid19 ទេីបមិនអាចដំណេីរការប្រឡងបានឡេីយ ហេីយការរៀនរបស់ប្អូនទី១២ដូចជាយូរដែរហេីយ គួរតែបញ្ចប់ថ្នាក់ទី១២ត្រឹមនេះចុះ ហេីយគិតបន្តថាត្រូវរៀនជំនាញអ្វី? កុំដេញដោលគ្នាអី មិនមែនអ្នកគ្រូមិនយល់អារម្មណ៍សិស្សពូកែ ដែលខំរៀននោះទេ តែកាលៈទេសៈនេះត្រូវតែទទួលយក ។

ពេលនេះបេីកFacebookទៅឃេីញថា ÷ សិស្សខ្លាំងសិស្សខ្សោយកំពុងតតាំងមតិគ្នាហេីយ បេីជាប់ទាំងអស់អ្នកគ្រូចូលរួមត្រេកអរ ព្រោះលោកគ្រូអ្នកគ្រូតែងចង់ឃេីញសិស្សជោគជ័យ ប៉ុន្តែត្រូវសួរខ្លួនឯងថា មានសមត្ថភាពទៅប្រឡងប្រជែងជាមួយសិស្សដទៃបានឬអត់? មានសមត្ថភាពរកការងារបានធ្វេីឬអត់?

សិស្សមិនខំរៀនកុំទាន់អាលអរ ទោះបីនេះជាភាពជោគជ័យមួយក៏ពិតមែន តែប្អូនត្រូវខំពង្រឹងចំណេះដឹងខ្លួន ដេីម្បីប្រកួតប្រជែងការងារជាមួយបេក្ខជនផ្សេងទៀត។

សិស្សខំរៀនកុំទាន់បាក់ទឹកចិត្ត កាខិតខំរៀនរបស់ប្អូនកន្លងមកមិនមែនអត់ប្រយោជន៍ទេ ប្អូនត្រូវយកចំណេះដឹងនោះ ទៅបំពេញក្តីស្រមៃរបស់ប្អូន។

ពេលប្អូនទៅប្រឡងប្រជែងឬទៅរៀននៅមហាវិទ្យាល័យ តាមជំនាញនីមួយៗប្អូននឹងដឹងហេីយថា គេត្រូវការអ្វីឱ្យពិតប្រាកដ។

ជូនពរប្អូនៗទាំងអស់គ្នាសំណាងល្អ និងជ្រេីសរេីសជំនាញរៀនបន្ត សមតាមសមត្ថភាពរបស់ប្អូន។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×