Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់មើលឃើញតួនាទី ជាអ្នកផ្គត់ផ្គង់អាវុធ សម្រាប់លោកខាងលិច ខណៈដែលខ្លួនដាក់ឲ្យដំណើរការនាវាចម្បាំងថ្មី

spot_img

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយកាលពីថ្ងៃអង្គារថា កោះតៃវ៉ាន់អាចក្លាយជាអ្នកផ្គត់ផ្គង់អាវុធ ដល់បណ្តាប្រទេសប្រជាធិបតេយ្យលោកខាងលិច ដោយសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កោះនេះថាបានបង្កើនសមត្ថភាពរចនាអាវុធ នៅពេលដែលលោកស្រីបានបើកដំណើរនាវាចម្បាំងផ្ទុកកាំជ្រួចមីស៊ីលទំនើបថ្មីមួយ។

លោកស្រី Tsai បានលើកឡើងថា ការការពារជាតិតៃវ៉ាន់ជាអាទិភាពក្នុងការប្រឈមមុខ នឹងការកើនឡើងខាងយោធាពីទីក្រុងប៉េកាំង ដែលមិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីយកតៃវ៉ាន់កោះប្រជាធិបតេយ្យនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
ខណៈពេលកងទ័ពអាកាសតៃវ៉ាន់ ទទួលបានអត្ថប្រយោជន៍ពីការបំពាក់នូវ F-16s ថ្មី ហើយការធ្វើឱ្យប្រសើរឡើងនូវកងទ័ពជើងទឹក គឺជាការយកចិត្តទុកដាក់បន្ទាប់របស់លោកស្រី Tsai ដោយមាននាវាមុជទឹក និងនាវាចម្បាំងដំបូងបង្អស់នៃកងនាវាបំបាំងកាយ។

ថ្លែងនៅក្នុងទីក្រុងកំពង់ផែ Sua Sua ភាគខាងកើតសម្រាប់ការបើកដំណើរការនាវាចម្បាំងTa Chiang ដែលជាកប៉ាល់ផលិតដ៏ធំដំបូងបង្អស់នៃក្រុម Tuo Chiang-classរបស់កោះនេះ លោកស្រី Tsai បាននិយាយថា នាវានិងនាវាចម្បាំងថ្មីនឹងរារាំងការវាយប្រហារ ហើយក៏បានបង្ហាញពីសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍន៍របស់តៃវ៉ាន់ផងដែរ។

លោកស្រី Tsai បាននិយាយថា៖ “យើងមានការប្តេជ្ញាចិត្ត និងសមត្ថភាពក្នុងការបំពេញភារកិច្ច សាងសង់នាវាផ្ទាល់ខ្លួនរបស់យើង ដែលអនុញ្ញាតឱ្យពិភពលោកមើលឃើញការស្រាវជ្រាវការពារ និងថាមពលអភិវឌ្ឍន៍របស់យើង” ។»
លោកស្រីបាននិយាយថា៖“ នៅពេលអនាគតយើងក៏អាចក្លាយជាប្រភពផ្គត់ផ្គង់ឧបករណ៍ និងគ្រឿងបន្លាស់ដែលពាក់ព័ន្ធ នៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិច ដែលជំរុញការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មការពារជាតិ” ។
សហរដ្ឋអាមេរិកគឺជាប្រភពអាវុធបរទេសដ៏សំខាន់របស់កោះតៃវ៉ាន់។ ប្រទេសភាគច្រើនមិនហ៊ានបំពាក់អាវុធឲ្យកោះនេះទេ ដោយប្រយ័ត្នប្រយែងនឹងទីក្រុងប៉េកាំង និងបាត់បង់កិច្ចសន្យាពាណិជ្ជកម្ម ដ៏មានតម្លៃជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោកមួយនេះ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

spot_img
×