Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការមូលបត្រកម្ពុជា និង ដៃគូអភិវឌ្ឍន៍ ប្រជុំពិភាក្សាអភិវឌ្ឍន៍ទីផ្សារមូលបត្របំណុលនៅកម្ពុជា

spot_img

គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank-ADB) បានសហការគ្នារៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញសម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្របំណុលនៅអាស៊ីបូព៌ាដែលកំពុងងើបឡើងស្តីពី “ការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋនៅកម្ពុជា។

សិក្ខាសាលានេះធ្វើឡើងកាលពីថ្ងៃអង្គារ៍ទី១៥ ធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ស៊ូ សុជាតិ អគ្គនាយកនៃ គណៈកម្មការមូលបត្រកម្ពុជា, លោក ហ័រមីនីអូ កូទេស រូណាស់ (Herminio Jr. Cortez Runas) មន្ត្រីជាន់ខ្ពស់នៃការិយាល័យសមាហរណកម្មហិរញ្ញវត្ថុនៃលេខាធិការដ្ឋានអាស៊ាន, និងលោកបណ្ឌិត ដុងយុន ប៉ាក (Donghyun Park) ឧត្តមសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី។

សិក្ខាសាលានេះផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៣ រួមមាន៖ ១). ការអភិវឌ្ឍទីផ្សារដំបូងរបស់មូលបត្ររដ្ឋជាមួយនឹងករណីសិក្សារបស់ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ២). ការអភិវឌ្ឍទីផ្សារបន្ទាប់របស់មូលបត្ររដ្ឋជាមួយនឹងករណីសិក្សារបស់ប្រទេសម៉ាឡេស៊ី និងថៃ ព្រមទាំង ៣). ក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងមូលបត្ររដ្ឋ។ ជាមួយគ្នានេះ កម្មវិធីក៏មានវេទិកានៃកិច្ចពិភាក្សាជាក្រុម (Penal Discussion) ពាក់ព័ន្ធនឹងការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋ បទប្បញ្ញត្តិ និងការគ្រប់គ្រងបំណុលសាធារណៈផងដែរ។

សិក្ខាសាលាខាងលើ មានសិក្ខាកាមចូលរួមសរុប ១៣០ នាក់ ដែលមានសមាសភាពជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ក្នុងវិស័យមូលបត្រ ក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ធនាគារពាណិជ្ជ ក្រុមហ៊ុនធានារ៉ាប់រង និង គ.ម.ក. ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយសដែលមានបទពិសោធន៍អនុវត្តការងារជាក់ស្តែងយូរឆ្នាំ និងជាអ្នកតំណាងជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ការិយាល័យរតនាគារជាតិនៃប្រទេសហ្វីលីពីន ទីភ្នាក់ងារកំណត់តម្លៃសញ្ញាបណ្ណម៉ាឡេស៊ី សមាគមទីផ្សារសញ្ញាបណ្ណថៃ និងវិទ្យាស្ថានស្រាវជ្រាវណូម៉ូរ៉ា (Nomura) ផងដែរ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×