Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនចំនួន ៣ កំពុងតម្លើងម៉ាស៊ីន ប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ HWT គ្រោងនឹងបញ្ចប់នៅដំណាច់ខែធ្នូនេះ

spot_img

គិតមកទល់ថ្ងៃទី១៤ ខែធ្នូនេះ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់បានចំនួន ៤៨ ក្នុងនោះមានក្រុមហ៊ុន ម្ចាស់ចម្ការ និងសហគមន៍កសិកម្ម ដែលមានផ្ទៃដីដាំដុះដំណាំស្វាយសរុបចំនួន ២៨ ៣៤៥,៧០ហ.ត ដើម្បីធ្វើការវាយតម្លៃលើលក្ខណសម្បត្តិគ្រប់បែបយ៉ាង។

កាលពីថ្ងៃទី៩ ខែមិថុនាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងសាធារណរដ្ឋប្រជាមានិតចិនបានចុះហត្ថលេខា លើពិធីសារស្តីអំពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយកែវរមៀតស្រស់ ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តខ្លឹមសារនៃពិធីសារនេះ ក្នុងស្មារតីយកចិត្តទុកដាក់ឲ្យបានសមស្រប តាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដែលភាគីចិនបានតម្រូវ។
ក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានកសិកម្មបានបញ្ចប់ដំណើរការពិនិត្យ និងវាយតម្លៃលើលក្ខណសម្បត្តិរបស់កសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យចំនួន០៥ និងទីតាំងវេចខ្ចប់ចំនួន០១។
ភារកិច្ចចំពោះមុខ អគ្គនាយកដ្ឋានកសិកម្មនឹងបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដល់បណ្ដាក្រុមហ៊ុន ម្ចាស់ចម្ការ កសិដ្ឋាន សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ ហើយក៏នឹងអញ្ជើញតំណាងក្រុមហ៊ុននាំចេញស្វាយ សហគមន៍កសិកម្ម ម្ចាស់ចម្ការ និងមន្ត្រីជំនាញមកពីមន្ទីរកសិកមម្មខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កំពង់ធំ បាត់ដំបង និងស្ទឹង ត្រែងឲ្យចូលរួមផងដែរ។

មួយវិញទៀត អគ្គនាយកដ្ឋានបាននិងកំពុងចុះវាយតម្លៃលើហេដ្ឋារចនា សម្ព័ន្ធការធ្វើប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment, HWT) និងចំហាយទឹកក្តៅ (Vapor Heat Treatment, VHT)។
យោងលើលក្ខខណ្ឌបច្ចេក ទេសមានក្រុមហ៊ុនចំនួន ០៣ ត្រូវបានធ្វើការវាយតម្លៃលើ HWT និង ០១ លើ VHT រួមមាន៖ ១- ក្រុមហ៊ុន បឹងកេត ហ្វ្រេស ហ៊្រូត ឯ.ក ក្រុមហ៊ុន Long Wo Agriculture(Cambodia) Co., Ltd ក្រុមហ៊ុនទាំងពីរមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ និងក្រុមហ៊ុន អាល់ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី មានទីតាំងក្នុងផ្សារហ៊ុនទី ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង ៣ កំពុងតម្លើងម៉ាស៊ីន HWT គ្រោងនឹងបញ្ចប់នៅដំណាច់ខែធ្នូនេះ។
២- ក្រុមហ៊ុន បាមីន អេហ្រ្គីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក មានទីតាំងនៅស្រុកកំពង់ សីលា ខេត្តព្រះសីហនុ កំពុងតម្លើងម៉ាស៊ីន VHT គ្រោងនឹងបញ្ចប់នៅដំណាច់ខែធ្នូនេះ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×