Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពនៃវិស័យសំណង់នៅខេត្តកំពត មានសកម្មភាពដំណើរការសាង់សង់ជាធម្មតា

spot_img

កំពត៖ វិបត្តិនៃជំងឺកូវីដ១៩ បានក្លាយជាបញ្ហាសកល ហើយកម្ពុជាក៏បាននឹងកំពុងរងផលប៉ះពាល់ដោយសារវិបត្តិនេះ ដូចជាវិស័យឧស្សាហកម្ម ទេសចរណ៍ អចលនទ្រព្យ និងសេវាកម្ម ប៉ុន្តែចំពោះស្ថានភាពវិស័យសំណង់នៅក្នុងខេត្តកំពតវិញ គេសង្កេតឃើញថា បច្ចុប្បន្ននេះ សំណង់អាគារជាច្រើនបាននិងកំពុង មានសកម្មភាពសាងសង់ជាធម្មតា។ ជាក់ស្តែងរយៈពេល១១ខែ ឆ្នាំ២០២០នេះ ការដ្ឋានសំណង់ជិត៣០០កន្លែង ស្ថិតក្នុងខេត្តកំពត ត្រូវបាននឹងកំពុងសាងសង់ជាធម្មតា មិនមានការរាំងស្ទះ ឬបិទការដ្ឋាន ដោយសារការរាតត្បាតពីជំងឺកូវីដ១៩នោះទេ។

លោក ស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពត បានឲ្យដឹង ទោះបីកំពុងស្ថិតក្នុងអន្តរកាលនៃជំងឺកូវីដ១៩ក៏ដោយ វិស័យសំណង់នៅខេត្តកំពត នៅតែមានសកម្មភាពសាងសង់ មិនមានការជាប់គាំង ឬបិទការដ្ឋាននៅកន្លែងណាមួយនោះទេ។ លោកបានបន្តថា បើតាមរបាយការណ៍ទិន្នន័យសំណង់១១ខែ ក្នុងឆ្នាំ២០២០ សមត្ថកិច្ច បានផ្តល់លិខិតអនុញ្ញាតសាងសង់ ទូទាំងខេត្តមានចំនួន ២២៥ការដ្ឋាន ដែលសំណង់នីមួយៗ មានទំហំលើសពី៤ពាន់ម៉ែត្រការ៉េ ដូចជាផ្ទះសំណាក់ សណ្ឋាគា និងអគារពាណិជ្ជកម្មជាដើម ហើយការដ្ឋានសំណង់ទាំងអស់នោះបាននឹងកំពុងដំណើរការទៅមុខជាធម្មតា។

លោកអនុប្រធានមន្ទីរ បានបន្ថែមថា ខេត្តកំពត មានការដ្ឋានសំណង់មួយចំនួន បានសុំច្បាប់អនុញ្ញាតសាងសង់ពីក្រសួង ចំនួន១៤ការដ្ឋាន។ ទទ្ទឺមនឹងនោះ ក៏មានសំណង់ដែលគ្មានច្បាប់អនុញ្ញាតចំនួន៤៥ការដ្ឋានផងដែរ ដែលសំណង់ទាំងនោះ ភាគច្រើនមានផ្ទៃក្រឡាតូច ក្រោម ១ពាន់ម៉ែត្រការ៉េ ពោលគឺលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

បើតាមលោក លាង រឿន សុទ្ធី អភិបាលក្រុងកំពត បានឲ្យដឹងថា ចំពោះវិស័យសំណង់នៅក្នុងក្រុង ដំណើរការល្អជាធម្មតាសកម្មភាពសាងសង់នៅតែបន្តសកម្មភាព ហើយដោយឡែកប្រជាពលរដ្ឋភាគច្រើន បានយល់ដឹង និងគោរពច្បាប់ស្តីពីសំណង់ បានល្អជាងមុន លើកលែងតែផ្ទះតូចតាចរបស់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុងប៉ុណ្ណោះ ដែលរដ្ឋបាលក្រុងយោគយល់ឲ្យសាងសង់ដើម្បីឲ្យពួកគេមានទីជម្រករស់នៅនិងគេ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×