Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ ១គ្រឿងបើកបុកម៉ូតូពីក្រោយ ស្លាប់បុរសម្នាក់ ហើយរថយន្តបើករត់បាត់

spot_img

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ថា មានរថយន្ដ ១គ្រឿង មិនស្គាល់អត្តសញ្ញាណ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿង បណ្តាលឲ្យអ្នកបើកម៉ូតូនោះស្លាប់ភ្លាមៗ ហើយរថយន្តបើករត់គេចបាត់ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣៥នាទីព្រឹក លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៩-២១០ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ដ ១គ្រឿង មិនស្គាល់អត្តសញ្ញាណ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ បានបុកពីខាងក្រោយម៉ូតូ ១គ្រឿងម៉ាក HONDA WAVE ពណ៌ ក្រហម គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ កែវ វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងព្រះសីហនុ (មិនពាក់មួកសុវត្ថិភាព) មានទិសដៅផ្ទុយគ្នា ។

ចំណែករថយន្តបង្ករត់គេចបាត់ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរក។ រីឯវត្ថុតាង ម៉ូតូ ១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×