Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ឆ្លើយតប​នឹង​ព័ត៌មាន​ក្លែងក្លាយ របស់​សារព័ត៌មាន​ថៃ និង​ក្រៅប្រទេស​នានា ទាក់ទង កូ​វីដ​១៩ នៅ​កម្ពុជា

spot_img

ភ្នំពេញ ៖ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថៃ អំពី​ចំណាត់ការ​ដ៏​មុត​ស្រួច​របស់​សម្តេច​តេ​ជោ ក្នុងការ​គ្រប់គ្រង កូ​វីដ​១៩ បាន​យ៉ាង​ល្អ និង​ទាន់ពេលវេលា​ដោយមាន​ចំនួន​អ្នក​ឆ្លង​សរុប​តិចតួច​បំផុត​ត្រឹមតែ​៤១​នាក់ ពី​ហេតុការណ៍​ចម្លង​ក្នុង​សហគមន៍​២៨ វិច្ឆិកា ហើយ​ពុំមាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ឡើយ ។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃ​១៦ ខែធ្នូ​នេះ អ្នកមាន​វីរុស​កូ​វីដ​១៩ សរុប​៣៦២​នាក់ ដែល​ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​៣១៩​នាក់ ។ ចំណែក​អ្នកជំងឺ​កូ​វីដ​១៩ ដែល​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ពីថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន​៤១​នាក់ (​ស្រី​១៩​នាក់ និង​ប្រុស​២២​នាក់​) ដែល​ក្នុងនោះ​មាន​៨​នាក់ ព្យាបាល​ជាសះស្បើយ ។​

​ថ្មីៗ​នេះ​សារព័ត៌មាន​អន្តរជាតិ​នៅ​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​មួយចំនួន បាន​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ញុះញង់ ពាក់ព័ន្ធ​នឹង ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ និង​ការដោះស្រាយ​វិបត្តិ​កូ​វីដ ១៩ នៅ​កម្ពុជា ។ សារព័ត៌មាន​ទាំងនោះ បាន​និយាយថា ៖ កម្ពុជា​បាន​ឆ្លង​កូ​វីដ ១៩ រាប់ពាន់​រាប់ម៉ឺន​នាក់​ហើយ រដ្ឋាភិបាល​មិនអាច​គ្រប់គ្រង​បាន ។

ដើម្បី​បំភ្លឺ​ការពិត​អំពី​វិធានការ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បានផ្តល់ បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​បរទេស ក្នុងនោះ​មាន​សារព័ត៌មាន​ថៃ​មួយចំនួន ដូចជា ទូរទស្សន៍ TNN , MCOT , Theagendathai , newstrueid ជាដើម ។

លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បាន​បកស្រាយ​បំភ្លឺ​និង​ពន្យល់​បណ្តាញសារព័ត៌មាន​ទាំងនោះ​ថា ៖ កម្ពុជា​ពុំមាន​អ្នក​ឆ្លង​រហូតដល់​រាប់ម៉ឺន នាក់ ដូច​ការចុះផ្សាយ​បំផ្លើស​របស់​សារព័ត៌មាន​មួយចំនួន​នោះទេ ហើយ​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងសុខាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​ការពារ​ទប់​ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ នេះ និង​កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​បាន ។

សូមជម្រាបថា ៖ គិត​ត្រឹម​ថ្ងៃទី​១៦ ធ្នូ នេះ អ្នកមាន​វីរុស​កូ​វីដ ១៩ សរុប ៣៦២ នាក់ ដែល​ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ ៣១៩ នាក់ ។ ចំណែក​អ្នកជំងឺ​កូ​វីដ ១៩ ដែល​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ « សហគមន៍ ២៨ វិច្ឆិកា » ពីថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ មាន​ចំនួន ៤១ នាក់ ( ស្រី ១៩ នាក់ និង​ប្រុស ២២ នាក់ ) ដែល​ក្នុងនោះ​មាន ៨ នាក់ ព្យាបាល​ជាសះស្បើយ ។

ក្រៅពី​ឆ្លើយតប​នឹង​ព័ត៌មាន​មិន​ពិត​ទាំងនោះ លោក បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថៃ​អំពី​ចំណាត់ការ​ដ៏​មុត​ស្រួច របស់​សម្តេច​តេ​ជោ ក្នុងការ​គ្រប់គ្រង​កូ​វីដ ១៩ បាន​យ៉ាង​ល្អ និង​ទាន់ពេលវេលា​ដោយមាន​ចំនួន​អ្នក​ឆ្លង​សរុប​តិចតួច​បំផុត​ត្រឹមតែ ៤១ នាក់ ពី​ហេតុការណ៍​ចម្លង​ក្នុង​សហគមន៍ ២៨ វិច្ឆិកា ហើយ​ពុំមាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ឡើយ ។

​លោក​បាន​គូ​បញ្ជាក់ថា « មិន​ត្រឹមតែ​ប៉ុណ្ណោះ​សម្តេច​តេ​ជោ​បាន​ណែនាំ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ឱ្យ​ត្រៀម​បម្រុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ ១៩ ចំនួន ១ លាន​ដូ​ស មកចាក់​ជូន​ប្រជាជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ ។ ជាពិសេស​អ្នក ដែល​ធ្វើការ​នៅ​កន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែលមាន​ហានិភ័យ ដូចជា គ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ ជាដើម » ។ ក្រោយពី​ការប្រកាស​របស់​សម្តេច​តេ​ជោ ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ ១៩ មកចាក់​ជូន​ប្រជាជន​អត់​គិតថ្លៃ​នោះ ចលនា​សាមគ្គីភាព និង ទឹកចិត្ត​ស្រឡាញ់​ប្រទេសជាតិ​នោះ ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ បាន​បរិច្ចាគ​ថវិកា ដោយ​ស្ម័គ្រចិត្ត​ជូន​រាជរដ្ឋាភិបាល​សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ ១៩ ដែល​រហូតមក​ដល់ពេលនេះ ទទួលបាន​ថវិកា​ជិត​៥០​លាន​ដុល្លារ » និង ៣,៩០០ លាន​រៀល ពី​សប្បុរសជន​ចំនួន ៣៨,៤១១ នាក់ » ។

លោក​បណ្ឌិត បាន​ជម្រាប​សារព័ត៌មាន​ថៃ​ថា ៖« សម្តេច​តេ​ជោ បាន​ថ្លែងថា ៖ សម្តេច​អត់​នឹកស្មានថា បញ្ហា​វ៉ាក់សាំង​បានក្លាយ​ទៅជា ចលនា​ជាតិ​ដ៏​ធំ​ហើយ វា​បាន​ក្លាយទៅជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន ដែលជា​យុទ្ធសាស្ត្រ​ដ៏​លំ​ទូលាយ និង​ស៊ីជម្រៅ​នៅក្នុង​ជាតិ សាសន៍​របស់​យើង​ច្រើនយ៉ាង​ណាស់ ជាពិសេស​គឺ​ស្មារតី​សាមគ្គីភាព ឯកភាព​ជាតិ​សាសន៍ ក្នុង​ចំនួន​ដ៏​ច្រើន​លើសលប់ ។ នៅពេលដែល​ខ្ញុំ​បង្ហោះ Facebook ចេញ​ខ្ញុំ​អត់​បានគិត​ទៅលើ​ការចូលរួម វិភាគទាន​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះទេ ហើយ​នៅក្នុង​សារ​នោះ​ខ្ញុំ​ក៏​មិនបាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​រប​ស់​ប្រជាជន​ទេ ដែល​ខុសពី​មនុស្ស​ខ្លះ​និយាយថា លោក ហ៊ុនសែន រៃអង្គាស និង​រហូតដល់​ប្រើពាក្យ​ថា រៃអង្គាស​យកមក​បើក​ប្រាក់ខែ ដោយសារតែ​អត់​មាន​លុយ​បើក​ប្រាក់ខែ ( ជូន​មន្ត្រីរាជការ ) តែ​ខ្ញុំ សូមបញ្ជាក់ថា ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការបរិច្ចាគ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​សប្បុរសជន​មិនបាន ១ ភាគ ៤ នៃ ប្រាក់ខែ ដែល​ត្រូវ​ចំណាយ ដែល​ក្នុង ១ ខែ​ជាង​២០០ លាន​ដុល្លារ​នោះទេ » ។​

​សម្តេច​ហ៊ុនសែន បញ្ជាក់ថា ៖ សូមកុំ​មានការ​ភាន់ច្រឡំ​ឱ្យសោះ និង​ជាពិសេស​សូមកុំ​មើលស្រាល​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យសោះ ។ ខ្ញុំ​មិន​នឹកស្មានថា​ប្រជាជន​កម្ពុជា និង​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​បាន​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់​មកឱ្យ​រាជរដ្ឋាភិបាល ក្នុង​គ្រា​ជួប វិបត្តិ​រាតត្បាត​ជំងឺ​កូ​វីដ ១៩ នេះនោះ ដែរ ។ ខ្ញុំ​បានចាត់ទុក​ការបរិច្ចាគ​ថវិកា​ពី​សំណាក់​ប្រជាជន​កម្ពុជា និង​សប្បុរសជន​នានា គឺជា ចលនា​ជាតិ​ដ៏​ធំ​ទូលំទូលាយ​ដែល​ខ្ញុំ​ប្រសិទ្ធ​នាម​ថា « ជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន » ហើយ​ដែល​ខ្ញុំ​ប្រៀបធៀប​វា​ទៅ​ហ្នឹង ចលនា​ជាតិ ដែលជា​ខឿន​ការពារជាតិ​របស់​ប្រជាជន ឆ្នាំ​២០០៨, ២០១១ និង​មាន​រហូតមកដល់​សព្វ​ថ្ងៃជា​ខឿន​ការពារជាតិ​របស់​ប្រជាជន » ។

ជាងនេះទៅទៀត ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​រូបនេះ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថៃ​ថា ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់ អនុសាសន៍ និង​វិធានការ​ទាំង ១៤ ចំណុច ដើម្បី​បង្ការ​និង​ទប់ស្កាត់​កូ​វីដ ១៩ ដែល​ក្នុងនោះ រួមមាន​នោះ រួមមាន ៖ អនុវត្ត ៣ វិធាន ការពារ ៖១- ពាក់​ម៉ាស់ ២- លាងដៃ ,៣- គម្លាត​សុវត្ថិភាព​សង្គម​និង​គម្លាត​សុវត្ថិភាព​បុគ្គល​ដោយ​ចាប់ពី ១ ម៉ែត្រ​កន្លះ ឡើងទៅ​ឱ្យបាន គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង ), កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​រក​កន្លែង​មាន​ខ្យល់​ចេញចូល , កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ , កុំ​ប៉ះពាល់​គ្នា​កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា ជាដើម ពេល​ជួបគ្នា​អ្នកមាន​ផ្តាសាយ ឬ​សង្ស័យ​មាន ជំងឺ​កូ​វីដ ១៩ កុំ​ចេញ​ក្រៅ​ហើយ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ ) ។ ជាពិសេស លើកទឹកចិត្ត​ឲ្យ​មាន​តម្លាភាព និង​ភាពស្មោះត្រង់​ក្នុងការ​បង្ហាញខ្លួន ដើម្បី​ចាត់វិធានការ​បន្ទាន់ ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ បាន​លឿន ។ អំពាវនាវ​ប្រជាពលរដ្ឋ ទាំងអស់​មាន​ភាពស្មោះត្រង់ និង​បង្ហាញខ្លួន ។ សូម​អំពាវនាវ​ប្រជាព​ល​រដ្ឋ​កុំ​មានការ​រើសអើង​ចំពោះ​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ​១៩ ៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×