Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​លឿន​ពេក ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ក្បាល​ធ្ងន់ធ្ងរ​

spot_img

​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ខណៈពេល​ជិះ​ម៉ូតូ​លឿន​ពេក បត់​មិនទាន់​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ ​ហេតុការណ៍​នេះ ក៏មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​២០ នាទី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​បេតុង​ជាប់​របង​ក្រោយ​ពេទ្យរុស្ស៊ី នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក Q-BIX ពណ៌​ក្រហម​ពាក់​ផ្លាកលេខ​ភ្នំពេញ​1lG-9652 ធ្វើដំណើរ​តាមផ្លូវ​បេតុង​ក្រោយ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ​ជនរងគ្រោះ បាន​វ៉ា​រថយន្ត​មួយគ្រឿង ពេលនោះ​មកដល់​ផ្លូវ​កោង ស្រាប់តែ​ជនរងគ្រោះ​ក៏​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាលឱ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​រងរបួស​ធ្ងន់ ភ្លាមៗ​នោះ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​របស់​ម​ន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បាន​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ យក​ម៉ូតូ​យកទៅ​រក្សាទុក នៅឯ​នៅ​ប៉ុស្តិ៍នគរបាល​ទំនប់ទឹក ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យក​ម៉ូតូ​ទៅវិញ​៕ រក្សា​សិទ្ធិ​ដោយ​៖ មី​ដា ផាន់​ណា​

spot_img
×