Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ប៉ោយប៉ែត ឃាត់​ជនសង្ស័យ​៣​នាក់ ជួញដូរ​គ្រឿងញៀន​ចម្រុះ​ប្រមាណ​ជា​ជិត​១០​គីឡូក្រាម​

spot_img

​បន្ទាយមានជ័យ​៖ នគរបាល​បាល​ខេត្តបន្ទាយមានជ័យ​បាន​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន ៣​នាក់ ដកហូត​វត្ថុតាង​គ្រឿងញៀន​ចម្រុះ​ប្រមាណ​ជា​ជិត​១០​គីឡូក្រាម​។​

​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​(​ក​៩) ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទី​ប្រឆាំង​គ្រឿងញៀន និង​ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ស្រី​១​នាក់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ចម្រុះ​ប្រមាណ​ជា​ជិត​១០​គីឡូក្រាម ពី​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០២០ ។​

លទ្ធផលនៃប្រតិបត្តិការ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង២០និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ទី ១- ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ , ទី២- ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ និង ៣- ឈ្មោះ សេង ដាលីសិទ្ធ ហៅ ចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។

បន្ទាប់មកសមត្ថកិច្ចសហការឈានត្រួតពិនិត្យ និងឆែកឆេរស្វែងរកវត្ថុតាងទាំងពីរទីតាំង ។ ទីតាំងទី១ ចំណុច ផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាលស្ពាន ១ សង្កាត់ / ក្រុងប៉ោយប៉ែត ។

វត្ថុតាងចាប់យកមាន ៖ ចំនួន២( ពីរ ) វ៉ាលីសសង្ស័យសារធាតុញៀនមិនទាន់រាប់ចំនួនច្បាស់លាស់ ។ ទីតាំងទី ២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ ១ សង្កាត់ / ក្រុងប៉ោយប៉ែត – សម្ភារៈវត្ថុតាងចាប់យករួម​មានៈ ចំនួន ១ កេសដែកសង្ស័យសារធាតុញៀនមិនទាន់រាប់ចំនួនជាក់លាក់ ៕

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​បាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថា ការបង្ក្រាប​មុខសញ្ញា​គ្រឿងញៀន និង​វត្ថុតាង​ទ្រង់ទ្រាយ​ធំ​នេះ បានធ្វើ​ឡើង​ក្រោម​វិធាន​បច្ចេកទេស​ចំនួន​២​ទីតាំង ហើយ​បន្ត​ឆែកឆេរ​ពិនិត្យ រាប់​និង​ថ្លឹង តែ​មិនទាន់​បញ្ជាក់​បរិមាណ​ជាក់លាក់​បាន​នៅឡើយ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×