Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ហើយលែងវិញ ៖ ទីតាំងបើកលេងល្បែងភ្នាល់ប្រាក់ តាមប្រព័ន្ធអ៉ីនធឺណិត ត្រូវបានបង្ក្រាប

spot_img

ភ្នំពេញ : កម្លាំងនគរបាលខណ្ឌទួលគោក ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រភេទភ្នាល់ប្រាក់តាមប្រព័ន្ធអ៉ីនធឺណិត (Internet) មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ ៦ ផ្លូវលេខ ២៧៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៩ នាក់ (ស្រី ២នាក់) ដែល ជាប់ពាក់ព័ន្ធ និងជាអ្នកមើលការខុសត្រូវក្នុងទីតាំងនេះ ចំនួន ២ នាក់ ក្នុងនោះក៏មានអ្នកលេង ចំនួន ៧ នាក់) និង បានដកហូត កុំព្យូទ័រជាច្រើនឈុត រួមទាំងសម្ភារៈជាមួយចំនួនទៀត ចំពោះផ្ទះដែលជាទីតាំង ខាងលើត្រូវបាន គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានចេញបិទលិខិតផ្អាកជាបណ្ដោះអាសន្ន។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីរប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលនៃគណៈអភិបាល ទួលគោក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៣ និង ២៦នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ ដឹកនាំ មន្ត្រីនៃរដ្ឋបាលខណ្ឌទួលគោក និងកម្លាំងនគរបាល សណ្ដាប់ធ្នាប់សាលាខណ្ឌ រួមទាំង គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់។

បច្ចុប្បន្ននេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដកហូតវត្ថុតាងមួយចំនួន ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំណែកឯ ជនសង្ស័យដែលពាក់ព័ន្ធ ចំនួន០៧ នាក់ និងអ្នកមើលការខុសត្រូវក្នុងទីតាំង ចំនួន០២ នាក់ ( ស្រី ) ទៀតនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ពុំបានឃាត់ខ្លួនយកទៅសួរនាំអនុវត្តតាម នីតិវិធីច្បាប់នោះឡើយ ៕ រក្សាសិទ្ធិដោយ៖ពន្លឺ

spot_img
×