Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំបានប្រកាសបេក្ខជនប្រឡងឆ្នាំសិក្សា២០១៩.២០២០ជាប់ដោយគ្មាននិទ្ទេស

spot_img

ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡាប្រកាសជាផ្លូវការថា បេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ និង ទុតិយភូមិ (បាក់ឌុប) ត្រូវកំណត់ឱ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡាកំណត់ឱ្យ “ជាប់ជាស្ថាពរចំពោះ “បេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡង” ដោយគ្មានការកំណត់និទ្ទេស ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប មេត្តាជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×