Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យ​៣​រូប ផឹកស៊ី​បាញ់បោះ​សេរី ត្រូវ​ស្នងការ ចាប់​ដាក់វិន័យ​កងក​ម្លាំ​ង​នគរបាលជាតិ

spot_img

​បន្ទាយមានជ័យ​៖ កូនប្រុស​លោកស្នងការ​រង​ខេត្តបន្ទាយមានជ័យ ជា​មន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យ​រួមជាមួយ​បក្សពួក​២​នាក់​ទៀត ផឹកស៊ី​បាញ់បោះ​សេរី បានធ្វើ​ឲ្យ​អ្នកជិតខាង​ក្នុងភូមិ​មានការ​ភិតភ័យ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ពាក់ព័ន្ធ​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត បាន​អញ្ជើញ​សមាជិក​ក្រុមប្រឹក្សាវិន័យ នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ចូលរួម​ប្រជុំ ករណី​មន្ត្រីនគរបាល​ទាំង​៣​រូប​ខាងលើ ហើយ​រៀបចំ​របាយការណ៍​​គោរព​ស្នើសុំ​គោលការណ៍​សម្រេច​តាម​ឋានានុក្រម ឱ្យស្រប​តាម​វិន័យ​កងកម្លាំង​នគរបាលជាតិ លេខ​០០៦​បប​ជ​។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០២០​បានបញ្ជាក់​ជូន​សាធារណជន អ្នកសារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម មេត្តា​ទទួល​ជ្រាបថា​៖ កាលពី​ថ្ងៃ​អង្គារ ទី​១៥ ខែធ្នូ ឆ្នាំ ២០២០ មាន​គេហទំព័រ​ហ្វេ​ស​បុក​មួយចំនួន ចុះផ្សាយ​ព័ត៌មាន​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ចំនួន​០៣​រូប ផឹកស៊ី ផ្ទុះអាវុធ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បញ្ជាក់ថា នៅ​ថ្ងៃ សុក្រ ទី​១១ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១៧​និង​០០​នាទី ស្នងការដ្ឋាន​នគរបាល​ខេត្ត បានទទួល​ព័ត៌មាន​ពី ប្រជាពលរដ្ឋ​តាមរយៈ​ទូរស័ព្ទ ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ ស្ថិតនៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។
​ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាមៗ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជា​ឱ្យកម្លាំង នគរបាល​ប្រចាំ​បញ្ជា និង​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ ចុះ​ស្រាវជ្រាវ និង​ស៊ើបសួរ​។​

​នៅពេល​កម្លាំង​នគរបាល ចុះ​ទៅដល់​កន្លែងកើតហេតុ ពិនិត្យឃើញថា ពិតជា​មាន​ករណី​ផ្ទុះអាវុធ​ពិតប្រាកដ​មែន ដែល​បង្កឡើង​ដោយ​មន្ត្រីនគរបាល​មានឈ្មោះ​ដូចខាងក្រោម ៖ ១.​លោក​វរសេនីយ៍ត្រី ឈឹម អឿ​ត អត្តលេខ​៤៤៨១៦ ឋានៈ​នាយផ្នែក​រដ្ឋបាល​សរុប នៃ​ការិយាល័យ​សរុប​ផែនការ (​ម្ចាស់ផ្ទះ​) បាន ផ្ទុះអាវុធ​ចំនួន​០១​គ្រាប់ ដោយ​បាញ់​ឡើងលើ ក្នុងពេល​កំពុង​ផឹកស៊ី​។ ២.​លោក​អនុសេនីយ៍ទោ សៀក វិ​ន​សៀង អត្តលេខ​៨១៣៦១ ឋានៈ​មន្ត្រី នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ បាន​ផ្ទុះអាវុធ​ចំនួន​០១​គ្រាប់ ដោយ​បាញ់​ឡើងលើ ក្នុងពេល​កំពុង​ផឹកស៊ី​។ ៣.​លោក​អនុសេនីយ៍ឯក ឧ​ត្ត​ម ធ​រ័ត្ន អត្តលេខ​៨១៨៨៨ ឋានៈ​នាយរង​ផ្នែក នៃ​ការិយាល័យ​រដ្ឋបាល បាន​ចូល រួម​ផឹកស៊ី​ជុំគ្នា តែ​មិនបាន​ផ្ទុះអាវុធ​ទេ​។​

​បន្ទាប់មក លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជា​ឱ្យ​នាំខ្លួន​មន្ត្រីនគរបាល​ទាំង​០៣​រូប មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ (​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​) ដើម្បី​សាកសួរ​ជុំវិញ​ករណី​ផ្ទុះអាវុធ រួច ប្រគល់ជូន​ការិយាល័យ​បុគ្គលិក ដើម្បី​គ្រប់គ្រង​បន្ត​។​

​នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​អញ្ជើញ​សមាជិក​ក្រុមប្រឹក្សាវិន័យ នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ចូលរួម​ប្រជុំ ករណី​មន្ត្រីនគរបាល​ទាំង​០៣​រូប​ខាងលើ ហើយ​រៀបចំ​របាយការណ៍​​គោរព​ស្នើសុំ​គោលការណ៍​សម្រេច​តាម​ឋានានុក្រម ឱ្យស្រប​តាម​វិន័យ​កងកម្លាំង​នគរបាលជាតិ លេខ​០០៦​បប​ជ​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×