Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​អគ្គិសនី​ដុត​ធ្យុ​ង​ថ្ម នឹង​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល មកឱ្យ​ខេត្តសៀមរាប​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​នេះ​

spot_img

​សៀមរាប​៖ ស​សាលា​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល ​ដែល​ផលិត​ដោយ​រោងចក្រ​អគ្គិសនី​ដុត​ធ្យុ​ង​ថ្ម​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នឹងធ្វើ​ការបញ្ជូន​មកឱ្យ​ខេត្តសៀមរាប​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​នេះ។

​នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​សាលប្រជុំ​លេខ​១ សាលាខេត្ត​សៀមរាប បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី ការចុះពិនិត្យ​សាងសង់​គ្រឹះ​បង្គោល ត​ម្លេី​ង​បង្គោល អូស​ខ្សែ​បញ្ជូន​អគ្គិសនី និង​កាប់​សម្អាត​ដេី​ម​ឈេី​តាម​បណ្តោយ​គន្លង​ខ្សែ​បញ្ជូន អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យុ​ង​ថ្ម នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មក​អនុ​ស្ថានីយ៍​អគ្គិសនី​សៀម​រា ប​ខាង​កេី​ត ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប ដែល​ឆ្លងកាត់​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន និង​ស្នេី​សុំ​ការឯកភាព​លេី​អត្តសញ្ញាណ​របស់​កម្មក​រ ការ​ប្រេី​ប្រាស់​ម៉ា​សុី​នរណា​យន្ត លេខ​រណា​យន្ត គ្រឿងចក្រ និង​រថយន្ត​ដែល​ត្រូវ​ប​ម្រេី​ការ​កាត់​ឆ្ការ​ដេី​ម​ឈេី​តាម​បណ្តោយ​គន្លង​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ក្រោម​ការដឹកនាំ​ប្រជុំ​ដោយ​ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការ​អ​ញ្ជេ​ី​ញ​ចូលរួម​ពី តំណាង​ក្រសួងបរិស្ថាន អគ្គីសនី​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ស្រុក​ពាក់ព័ន្ធ​លោក ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត អគ្គិសនី​សៀមរាប និង​តំណាង​ក្រុមហ៊ុន​សាងសង់។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា នេះ លោក អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​ចូលរួម​យ៉ាង​ផុលផុស និង​សូម​គាំទ្រ​ចំពោះ​គម្រោង​នេះ ព្រមទាំង​ជួយ​ជំរុញ​ព​ន្លឿ​ន​ក្នុងការ​សាងសង់​បង្គោល​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល ឱ្យ​ទទួលបាន​ជោគជ័យ និង​ទាន់ពេលវេលា ព្រោះ​គម្រោង​នេះ នឹង​ក្លាយជា​មុខព្រួញ​សេដ្ឋកិច្ចជាតិ​ដ៏​សំខាន់​មួយ​។​

​ស្របតាម​ផែនការមេ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​បន្ថែម​ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០៣០ រាជរដ្ឋាភិបាល​បានសម្រេច​អនុម័ត​គម្រោង​វិស័យ​អគ្គិសនី​ចំនួន​០៣​បន្ថែមទៀត ដែល​រួមមាន​៖

​ទី​១៖ គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២៦៥​មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ទី​២៖ គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​២៣០​គីឡូវ៉ុល ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ​មក​អនុ​ស្ថានីយ​ខាង​កេី​ត​សៀមរាប​។

ទី​៣៖ គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​នាំចូល​៧០០​មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×