Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ខ្មៅ នៅ​ឃុំ​វាំង​ចាស់ ជា​មុខសញា​ជួញដូរ​រ​ថ្នាំញៀន យ៉ាងសកម្ម​ត្រូវ​ចាប់ខ្លួន ចំនួន​០២ ដីកា​

spot_img

​កណ្តាល​៖​នរណាៗ មិន​ល្បី​អា​ខ្មៅ ( ទិ​ត្យ ចិ​ត្រា​) នៅ​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ជា​មុខសញ្ញាជួញដូរ​រ​ថ្នាំញៀន យ៉ាងសកម្ម និង​រត់គេចខ្លួន​រួច ជា​បន្តបន្ទាប់​កន្លងមក ត្រូវ​ចាប់ខ្លួន ចំនួន​០២ ដីកា ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ ថ្ងៃទី ១៦ ខែធ្នូ គ​.​ស​២០២០ វេលា​ម៉ោង ១៧ និង ៥០​នាទី​ចំណុច ក្រោយ​រោងចក្រ​កាត់ដេរ ភូមិ​ស្រែ​រាំង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ចំនួន​២​នាក់ (​ឃាត់ខ្លួន​១​នាក់​គេចខ្លួន​១​នាក់​)៖.
១- ឈ្មោះ ទិ​ត្យ ចិ​ត្រា​. ហៅ ខ្មៅ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ថ្នាំញៀន មាន​ទីលំនៅ​ភូមិ ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម (​ឃាត់ខ្លួន​) ជា​មុខសញា មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចំនួន​២ ដីកា ( ចេញ​ដោយ​ចៅ​ស៊ើបសួរ តុ​ប ឈុន​សុង និង​ចៅក្រម​ស៊ើបសួរ ទិ​ត ដាលីន ) ។ ២- ឈ្មោះ នាង ភេទ​ប្រុស ទីលំនៅ​បណ្តោយ​ផ្លូវ​បេតុង ខាងកើត​សាលារៀន​ដំណាក់​ព្រីង ភូមិ​ត្រពាំង​ព្រៃ​ភូមិ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល (​គេចខ្លួន​) កំពង់​ស្រាវជ្រាវ​សាវតារ​ជាតិ ។​

​វត្ថុតាង​ចាប់យក​៖ ១_​សារធាតុ​ញៀន មេ​តំ​ហ្វេ​តា​មីន​(ice) ចំនួន ៣ កញ្ចប់​( កញ្ចប់​ធំ​១ និង កញ្ចប់​មធ្យម​២) ទម្ងន់ ១០៤ , ៣៨ ក្រាម ។ ២_​ជញ្ជីង អេ​ឡិច​ត្រូ​និ​ច ១ គ្រឿង ។​៣- ចង់​សម្រាប់​វិច​ខ្ចប់ មួយចំនួន ។​

​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​រាយការណ៍​ពីស​ភាព​នៃ​រឿង​ហេតុនេះ​ថា នៅ​រសៀល​ថ្ងៃកើតហេតុ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​បាន​រាយការណ៍ មក​ផ្នែក​ជំនាញ​ស្រុក​ពញា​ឮថា មាន​ជន​ស​ង្ស​យ័​ខាងលើ គេចខ្លួន​ពី​ភូមិសាស្ត្រ​ស្រុក​ឧដុង្គ បាន​ចូលមក​លាក់ខ្លួន​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន នៅ​ចំណុច​ក្រោយ​រោងចក្រ​កាត់ដេរ​ភូមិ​ស្រែ​រាំង ក្រោមរូបភាព​ធ្វើជា​អ្នកដើរ​ឆក់​ត្រី​តាម​វាលស្រែ​។​

​ក្រោយពី​បានទទួល​ព័ត៌មាន​រួច​ភ្លាម កម្លាំង​ផ្នែក​ជំនាញ បាន​សហការ​ណ៏​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញ​ជន​ស​ង្ស​យ័ ឈ្មោះ ទិ​ត្យ ចិ​ត្រា ហៅ​ខ្មៅ ដែលជា​មុខសញា​ជួញដូរ​ថ្នាំញៀន​សកម្ម​. និង​មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន របស់​សាលាដំបូង ខេត្តកំពង់ស្ពឺ ចំនួន​០២ ដីកា និង​ជនសង្ស័យ ឈ្មោះ នាង បាន​ចូលមក​ធ្វើ​សកម្មភាព​នៅ​ចំណុចកើតហេតុ ពិតមែន​។ ពេលដែល​កម្លាំង​សមត្ថកិច្ច​យើង​ចូលទៅ​ជិត​ដល់ ជនសង្ស័យ​ទាំង​០២​នាក់ បាន​រត់គេចខ្លួន ចូល​ព្រៃ ហើយ​កម្លាំង​យើង​បាន​ដេញតាម​ពីក្រោយ រហូត​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​យ័ ឈ្មោះ ទិ​ត្យ ចិ​ត្រា ហៅ​ខ្មៅ និង​ចាប់យក​វត្ថុតាង បាន​ដូចខាងលើ រីឯ​ជនសង្ស័យ​ឈ្មោះ នាង បាន​រត់គេចខ្លួន​រួច​បាត់​ក្នុងព្រៃ ។ ជនសង្ស័យ​ឈ្មោះ ទិ​ត្យ ចិ​ត្រា ហៅ​ខ្មៅ និង​វត្ថុតាង បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ សារភាពថា ៖ ថ្នាំញៀន​នៅ​ចំពោះមុខ​នេះ ពិតជា​ថ្នាំញៀន​របស់ខ្លួន ជាមួយនិង​ឈ្មោះ នាង ដោយ ទើប​និង​ទិញ​ពី​បងប្រុស​មិន​ស្គាល់ឈ្មោះ ប្រើ​ទូរ​សព្ទ័​លេខ 081 29 65 67 នៅ​ម្តុំ ផ្សារ​សុ​វណ្ណា រាជធានី​ភ្នំពេញ​. ដោយ​ទិញ​ពី​គាត់​ម្តងៗ ចាប់ពី ១០០០០០០​រៀល ( មួយ​លាន​រៀល​) ទៅ ១៥០០០០០​រៀល ( មួយ​លាន​ហាសិប​ម៉ឺន​រៀល​) ។​

​បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×