Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តក្រចេះ ចុះ​ដោះស្រាយ​ការវិវាទ​ដីធ្លី រវាង​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ដីព្រៃ​ឈើ​បឹង​ចារ និង​ប្រជា​សហគមន៍​ចំនួន​៤ នៃ​ឃុំ​បឹង​ចារ ស្រុក​សំបូរ

spot_img

​ខេត្តក្រចេះ​៖ ប្រភពពី​រដ្ឋបាលខេត្ត​ក្រចេះ​សូមបញ្ជាក់ថា ការវិវាទ​ដីធ្លី​រវាង ស្ថានីយ៍​ផ្សព្វផ្សាយនិង​ស្ដារ​ដីព្រៃ​ឈើ​បឹង​ចារ ជាមួយ​ប្រជា​សហគម​ន៏​ចំនួន ៤​ជា​មូលហេតុ​ដោយ​កន្លងមក​មានការ​ឈួ​ស​ឆាយដី​ដែល​មិនទាន់បាន​ដោះស្រាយ និង​កង្វល់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​មិនទាន់បាន​ដោះស្រាយ ការគ្រប់គ្រង​ដី​ជាន់គ្នា​រវាង​សហគម និង​ម្ចាស់​ស្ថា​នី​យ៏​ផ្សព្វផ្សាយ និង​ស្ដារ​ដីព្រៃ​ឈើ​បឹង​ចារ ប្រជាពលរដ្ឋ​ស​ខឹងសម្បា​និង​ពាក្យ​ចោទថា​ប្រជាពលរដ្ឋ​កាប់​ទន្ទ្រាន​ដីព្រៃ​ជាដើម​។

​ដើម្បី​ឲ្យ​ការអនុវត្ត​ភារកិច្ច​លើ​ការងារ​គ្រប់គ្រង​ដី​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្តក្រចេះ ដឹកនាំ​ដោយ ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត ដែលមាន​សមាសភាព​ម​ក​ពី​គ្រប់​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ដោះស្រាយ សម្របសម្រួល​រវាង ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ដីព្រៃ​ឈើ​បឹង​ចារ ជាមួយ​ប្រជា​សហគម​ន៏​ចំនួន​៤ នៃ​ឃុំ​បឹង​ចារ ដែលមាន​ពាក់ព័ន្ធ​និង​ការគ្រប់គ្រង​ផ្ទែ​ដី​នៅក្នុង​តំបន់​ដី​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដា​ដីព្រៃ​ឈើ​បឹង​ចារ​ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​បឹង​ចារ ស្រុក​សំបូរ​។​

​ក្នុង​កិច្ច​ជួបជុំ​នេះ ក្រោយពី​ស្តាប់​របាយការណ៍ និង​បញ្ហា​វិវាទ​រវាង ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ដីព្រៃ​ឈើ​បឹង​ចារ ជាមួយ​ប្រជា​សហគម​ន៏​ទាំង​៤​រួចមក ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្តក្រចេះ បានសម្រេច​ឆ្លើយតប និង​ដាក់ចេញ​វិធានការ​ណែនាំ ដល់​អាជ្ញាធរ មន្ត្រី​នៃ​មន្ទីរជំនាញ និង​ពាក់ព័ន្ធ​ឲ្យ​ពង្រឹង​កិច្ច​សហការគ្នា ចុះ​អនុវត្ត​ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ចប់​បញ្ហាដីធ្លី ដូចជា​៖ ប្រជា​សហគម​ន៏​ព្រៃឈើ​ទាំង​៤ ជាមួយ​ម្ចាស់​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ដីព្រៃ​ឈើ​បឹង​ចារ​ត្រូវដាក់​បញ្ហា​រួមគ្នា​ដោះស្រាយ​រួមគ្នា សូមអោយ​យល់ចិត្ត​គ្នា ទំនាក់ទំនង​ល្អ សហការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​កំពុង​គ្រប់គ្រង ម្ចាស់​ស្ថានីយ៍​សហការ​សួរនាំ​ថ្នាក់ដឹកនាំ​ក្នុង​មួលដ្ឋាន និង​ផ្សព្វផ្សាយ​ដល់​បុគ្គលិក កម្មករ និង​ប្រជា​សហគមន៍​ពី​ច្បាប់​នៃ​ដែន​សមត្ថកិច្ច​ការអនុវត្ត​ភារកិច្ច​របស់​បុគ្គលិក កម្មករ និង​ដែន​សមត្ថកិច្ច​ត្រូវ​គ្រប់គ្រង​របស់​ប្រជា​សហគមន៍ ដោយ​មិនត្រូវ​ចង់បាន​កម​គ្រប់​គ្រង​ហួសហេតុ ពិសេស ត្រូវគោរព​ច្បាប់ លិខិតបទដ្ឋាន​នានា​របស់​រដ្ឋ​។

​ឯកឧត្តម​មានប្រសាសន៍​បន្តថា ៖ អាជ្ញាធរ​មូលដ្ឋាន​ខិតខំ​អប់រំ ផ្សព្វផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់​ពី​ការអភិវឌ្ឍ​ន៏​ដែលមាន​ផលប៉ះពាល់​ផ្នែក​ខ្លះ​នៃ​បងប្អូន​ប្រជាពលរដ្ឋ មួយវិញទៀត​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក​ការ​ញុះញង់​ពី​មេខ្យល់​មួយចំនួន​តាមរយៈ​ក្រុម​អក​ត្តិ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ជំ​នួន​តួច​ដែល​តែងតែ​មក​បំភិតបំភ័យ​ក្នុង​ដែល​ភូមិសាស្ត្រ​នេះ​។​

“​ជា​លទ្ធផល​គណៈកម្មាធិកា​រ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្តក្រចេះ​បាន​ដោះស្រាយ សម្របសម្រួល​ដល់​ប្រជា​សហគម​ន៏​ព្រៃឈើ​ទាំង ៤ ជាមួយ​ម្ចាស់​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្ដារ​ដីព្រៃ​ឈើ​បឹង​ចារ​ឈានដល់​ការយោគយល់​គ្នា ឯកភាពគ្នា​ស្រម​តាម​គោល​ការ ឈ្នះ ឈ្នះ និង​គោល​ការ​ណ៏​ច្បាប់​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។​” ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្តក្រចេះ បានបញ្ជាក់​ដូច្នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×