Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណាំពោតចំណីសត្វនៅរដូវប្រាំងក្នុងចម្ការមួយចំនួន រងការបំផ្លាញពីដង្កូវហ្វូងប្រភេទថ្មី និងកង្វះទឹកសម្រាប់ស្រោចស្រពដំណាំក្នុងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ

spot_img

ត្បូងឃ្មុំ៖ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំដំណាំពោតចំណីសត្វនៅរដូវប្រាំងចំនួន ៦ ៥០០ហិកតា ដែលដាំក្នុងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ។

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកប្រធានមន្ទីរនិងសហការី បានចុះពិនិត្យការដាំដុះពោតរដូវប្រាំងរបស់កសិករ សុខ ញ៉ (ទូរស័ព្ទលេខ ០៩៧ ៥០ ២៥ ០៨២) នៅភូមិស្ពានឈើ ឃុំបឹងព្រួល ស្រុកក្រូចឆ្មារ ដែលបានដាំដុះពោតលើផ្ទៃដី ១ហិកតា។ តាមការចុះពិនិត្យ អ្វីដែលកសិករកំពុងប្រឈមក្នុងការដាំដុះពោតនៅរដូវប្រាំងនេះ គឺ ដំណាំពោតក្នុងចម្ការមួយចំនួន រងការបំផ្លាញពីដង្កូវហ្វូងប្រភេទថ្មី និងកង្វះទឹកសម្រាប់ស្រោចស្រពដំណាំ។

ក្នុងឱកាសនោះផងដែរ មន្រ្ដីជំនាញ បានធ្វើការណែនាំពីបច្ចេកទេសគ្រប់គ្រងដំណាំពោត ដោយប្រើប្រាស់វិធានការការពារ វិធានការកម្ចាត់ដង្កូវហ្វូងដល់កសិករ និងបានសំណូមពរដល់ប្រជាកសិករ ដែលបានជួបបញ្ហាលើដំណាំ សូមផ្ដល់ព័ត៌មានមកភូមិ ឃុំ ស្រុក និងមន្ទីរកសិកម្ម ដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា ជាពិសេសកសិករ ត្រូវចុះចម្ការ ពិនិត្យនិងតាមដានការលូតលាស់របស់ពោតជាប្រចាំ។
កសិករ មិនត្រូវធ្វេសប្រហែសនោះទេ ត្រូវចុះចម្ការជាប្រចាំមើលពោត ក្រែងមានដង្កូវហ្វូងសុីបណ្តូលពោតនិងជំងឺផ្សិតនៅនឹងឬស៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×