Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! ជំទាវ ម៉ា លីណា បង្ហោះសារបែបនេះទាំងកណ្តាលអធ្រាត្រ ធ្វើឲ្យហ្វេនៗនឹកស្មានមិនដល់សោះថា…

spot_img

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំ ពិតជាបានស្គាល់ហើយ ពីលោកជំទាវវ័យក្មេងរូបស្រស់ស្អាត ម៉ា លីណា ដែលជាភរិយារបស់លោកឧកញ៉ា ឌួង ឆាយ។ ពិតមែនហើយ គូស្វាមីភរិយារបស់អ្នកទាំងពីរ គឺតែងតែបង្ហាញពីសកម្មភាពនៅក្នុងជីវិតឯកជន ដែលពោរពេញទៅដោយសុភមង្គល និងភាពផ្អែមល្ហែមជា ខ្លាំង ដែលធ្វើឲ្យមហាជនកោតសរសើរដល់គ្រួសាររបស់អ្នកទាំងពីរគ្រប់ៗគ្នា។

តែយ៉ាងណា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គមពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង និងស្ទើរតែមិនចង់ជឿសោះឡើយ ខណៈសុខៗស្រាប់តែលោកជំទាវ ម៉ា លីណា បានបង្ហោះសារលែងលះគ្នាជាមួយលោកឧកញ៉ា ដួង ឆាយ និងសូម្បីប្រកាសយ៉ាងដាច់អលង្កាថា ចាប់ពីថ្ងៃនេះតទៅ គឺគ្មានអ្វីពាក់ព័ន្ធនឹង ដួង ឆាយ ទៀតឡើយ។

ក្នុងនោះលោកជំទាវ ម៉ា លីណា បានបង្ហោះឲ្យមហាជនបានដឹងឮយ៉ាងដូច្នេះថា៖ «សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយ អញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនឹង ឌួង ឆាយ ហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនឹងនាងខ្ញុំតទៀតទេ សូមអរគុណ 13.12.2020 Deth Malina»។

ដោយឡែក កាលពីកណ្តាលអធ្រាត្រយប់មិញនេះ (ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០) លោកជំទាវ ម៉ា លីណា ក៏បានបន្តបង្ហោះសាររៀបរាប់ពីការសោកស្តាយ និងការនឿយហត់ចិត្ត ដែលខំចំណាយពេលទៅលើមនុស្សខុសយ៉ាងដូច្នេះថា៖ «ខ្ញុំមិនស្ដាយក្រោយនិងអតីតកាល ប៉ុន្តែខ្ញុំស្ដាយពេលវេលាដែលចំណាយទៅលេីមនុស្សខុស អ្នកដទៃមេីលមកអ្នកជាមនុស្សបែបណាមិនសំខាន់ទេ អ្វីដែលសំខាន់អ្នកធ្វេីខ្លួនបែបណាឲ្យគេមេីល, ពេលខ្លះហត់នឿយណាស់ តែមិនអាចឈប់បានទេ ព្រោះខ្លួនឯងគឺត្រូវពឹងខ្លួនឯង »។

ទន្ទឹមនេះផងដែរ ហ្វេនៗរបស់លោកជំទាវ ក៏បានចូលខមិនលើកទឹកចិត្តគ្រប់ៗគ្នាថា៖ «ប្អូនធ្លាប់ឆ្លងកាត់ហើយចេចេ យើងរឹងមាំមែនពិត តែនៅតែពិបាកចិត្តណាចេ ជាមនុស្សស្រីពិបាកណាស់ចេចេ ស៊ូៗបងស្រី love you, ស៊ូៗបងស្រីៗអាណិតកូនបងផងគ្នាកំពង់តែឈឺឥឡូវមកត្រូវនឹងម៉ាក់ប៉ាលែងលះគ្នាទៀតគ្នាបាក់ទឹកចិត្តទៅហើយមើលទៅ, ជួនពរប្អូនស្រីមានសំណាងល្អពេញលេញមួយជីវិត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×