Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ ២០២០៖ ឱកាសក្នុងការពន្លឿនវឌ្ឍនភាពសម្រាប់កម្ពុជា

spot_img

ភ្នំពេញ៖ ខណៈពេលដែលមនុស្ស និងភពផែនដីឈានមកដល់យុគសម័យថ្មីមួយដែលពុំធ្លាប់មានពីមុន ដែលគេឱ្យឈ្មោះថា «នរសម័យ ឬយុគសម័យមនុស្ស» របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) គូសបញ្ជាក់ថា យើងកំពុងស្ថិតនៅចំពេលមួយដ៏សំខាន់បំផុត ដែលប្រទេសនានា ចាំបាច់ត្រូវរៀបចំឡើងវិញ នូវមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ដើម្បីកាត់បន្ថយសម្ពាធនានារបស់មនុស្សដែលមានគ្រោះថ្នាក់ទៅលើភពផែនដីរបស់យើង។

របាយការណ៍អភិវឌ្ឍន៍មនុស្សចុងក្រោយចេញផ្សាយដោយ UNDP បង្ហាញពីសន្ទស្សន៍បែបជាការពិសោធន៍ថ្មីមួយ សម្រាប់វាស់វែងវឌ្ឍនភាពរបស់មនុស្ស ដោយពិចារណាលើការបំភាយឧស្ម័នកាបូនិច ក្នុងបណ្តាប្រទេសនានា ព្រមទាំងលើបរិមាណសរុបនៃវត្ថុធាតុដើមដែលប្រើប្រាស់ នៅតាមប្រទេសទាំងនោះ បន្ថែមពីលើការវាស់វែងសុខភាព ការអប់រំ និងជីវភាពរស់នៅ។ តាមរយៈការកែសម្រួលសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) ដោយដាក់បញ្ចូលធាតុផ្សំបន្ថែមទាំងពីរនេះ របាយការណ៍ឆ្នាំ២០២០នេះបង្ហាញឱ្យឃើញថាការអភិវឌ្ឍរបស់សកលលោកទាំងមូលនឹងមានការផ្លាស់ប្ដូរ ប្រសិនបើសុខុមាលភាពរបស់មនុស្ស និងភពផែនដី ត្រូវបានចាត់ទុកថាជាកត្តា ដែលបំពេញតួនាទីសំខាន់ ក្នុងការកំណត់ពីវឌ្ឍនភាពរបស់មនុស្សជាតិ។

តាមរយៈការប្រើប្រាស់សន្ទស្សន៍ HDI ដែលត្រូវបានបញ្ជូលបន្ថែមការគិតគូពីសម្ពាធរបស់ការអភិវឌ្ឍមនុស្សមកលើផែនដី ឬហៅកាត់ថា PHDI ប្រទេសជាង ៥០ បានចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍមនុស្សក្នុងកម្រិតខ្ពស់បំផុត ដែលជាការឆ្លុះបញ្ចាំងពីការពឹងផ្អែកនៃប្រទេសទាំងនេះលើឥន្ធនៈហ្វូស៊ីល និងការប្រើប្រាស់វត្ថុធាតុដើមក្នុងបរិមាណដ៏ច្រើន។

មានប្រទេសណាមួយនៅក្នុងពិភពលោកបានសម្រេចការអភិវឌ្ឍមនុស្សក្នុងកម្រិតមួយដ៏ខ្ពស់ ដោយពុំបានដាក់សម្ពាធខ្លាំងក្លាលើផែនដីនោះឡើយ។
នេះជាការវាយតម្លៃពីការអភិវឌ្ឍរបស់មនុស្ស ដែលមិនសូវជាល្អ ប៉ុន្តែជាការវាយតម្លៃកាន់តែសុក្រិតជាងមុនដើម្បីវាស់វែងពីការអភិវឌ្ឍរបស់មនុស្សជាតិ។
បើទោះជាមានការកែសម្រួលបែបនេះក៏ដោយ កម្ពុជានៅតែទទួលពិន្ទុខ្ពស់ជាងមុន នៅក្នុងសន្ទស្សន៍នេះ។ បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាចាំបាច់ត្រូវខិតខំបន្ថែមទៀត បន្តពីអ្វីដែលសម្រេចបាននេះ។ ការអភិវឌ្ឍមនុស្សដែលផ្តោតការយកចិត្តទុកដាក់លើធម្មជាតិផ្តល់នូវឱកាសក្នុងពន្លឿនវឌ្ឍនភាពប្រកបដោយនវានុវត្ត ប្រសិទ្ធិភាព និងសមធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Nick Beresford អ្នកតំណាងនវេសនដ្ឋាន UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «ព្រះរាជាណាចកក្រកម្ពុជាអាចជាប្រទេសគម្រូមួយក្នុងការបង្ហាញអំពីដំណើរស្របគ្នារវាងរវាងការអភិវឌ្ឍន៍មនុស្ស និងនិរន្តរភាពបរិស្ថាន។ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ការលើកកម្ពស់ការវិនិយោគក្នុងសេដ្ឋកិច្ចបៃតង រាប់បញ្ចូលទាំងការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធបរិស្ថានដូចជា ថាមពលកកើតឡើងវិញ មធ្យោបាយដឹកជញ្ជូនបៃតង កសិកម្មដែលធននឹងការប្រែប្រួលអាកាសធាតុ និងការពង្រីកសហគមន៍ព្រៃឈើ ទាំងអស់នេះផ្តល់នូវឱកាសសម្រាប់កម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍមនុស្សក្នុងកម្រិតមួយកាន់តែប្រសើរ រួមជាមួយនឹងកំណើនសេដ្ឋកិច្ចដែលប្រកបដោយបរិយបន្ន និងនិរន្តរភាព។»

UNDP គឺជាស្ថាប័នដែលជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបំពេញតួនាទីយ៉ាងសំខាន់ក្នុងនាមជាអ្នកប្រមូលផ្ដុំសកម្មភាពនានា ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយរភាព។ នៅកម្ពុជា UNDP បានគាំទ្រដល់ការកែសម្រួល និងការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងបានលើកកម្ពស់ការអភិវឌ្ឍមនុស្ស ក្រោមគោលការណ៍មិនទុកអ្នកណាម្នាក់ចោល ហើយក្នុងពេលជាមួយគ្នាបានកំពុងគាំទ្រដល់ការបង្កើនការយល់ដឹងអំពីការប្រើប្រាស់ជម្រើសថាមពលកកើតឡើងវិញ ការឆ្លើយតបចំពោះបញ្ហាសំណល់ប្លាស្ទិក និងការធ្វើអន្តរកាលឆ្ពោះទៅសេដ្ឋកិច្ចវិលជុំ ព្រមទាំងការអនុវត្តគម្រោងជាច្រើនផ្សេងទៀត៕រក្សាសិទ្ធិដោយ៖CEN

spot_img
×