Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់ការងារធ្វើមែន! បុរសម្នាក់ត្រូវព្រនុងធ្ងន់ៗ បន្ទាប់ចេញមុខរិះគន់កប់ៗមាត់ថា គ្រប់គ្នាសរសើរ គាំទ្របុរសអនាថា គឺសុទ្ធតែ…. (វីដេអូ)

spot_img

ប្រិយមិត្តជាច្រើនបានជ្រាបហើយ ពីបុរសអនាថាម្នាក់ ដែលបានដើរពីខេត្តកំពង់ចាម ឆ្ពោះទៅកាន់ទឹកដីខេត្តសៀមរាប ដើម្បីទៅមើលសិលាចរិក នៃប្រាង្គប្រាសាទក្នុងតំបន់អង្គរ ហើយអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនោះ គឺក្រោយពីបានស្តាប់ការលើកឡើងរបស់គាត់ទាក់ទងនឹងចំណុចដ៏ចាក់ដោតថា អ្នករៀនច្បាប់ តែមិនអនុវត្តច្បាប់ គឺថោកជាងសំរាមទៅទៀត។

ជាការពិតណាស់ អ្វីដែលធ្វើឲ្យមហាជនមិនស្ងើចសរសើរមិនបាននោះ គឺជាក់ស្តែង រាល់ពាក្យសម្តីរបស់បុរសនេះចេញមក១ម៉ាត់ៗនៅក្នុងវីដេអូជាច្រើន គឺពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅ និងត្រឹមត្រូវល្អណាស់។

តែយ៉ាងណា ទន្ទឹមនឹងមហាជននាំគ្នាស្ងើចសរសើរ និងឲ្យតម្លៃខ្ពស់ចំពោះបុរសអនាថាម្នាក់នេះ ក៏ស្រាប់តែមានបុរសម្នាក់ហាក់បែកឆ្វេងពីគេឯងគ្រប់គ្នា បានចេញមកនិយាយរិះគន់ថា៖ «អ្នកចេះដឹងហេ បើសិនអ្នកចេះដឹងចឹងមែន រូបរាងកន្ត្រេកកន្ត្រាកចឹងមែន ដើរចឹងមែន គ្មានគោលដៅចឹងមែន ដើរទៅលិចទៅកើតទៅជើងទៅត្បូងចឹងមែន អ្នកចេះដឹងចឹង អូហ៍ សម័យហ្នឹងអ្នកចេះដឹងបណ្ឌិតចឹងមែន អ្នកគាំទ្រហ្នឹងចេះតែគាំទ្រទៅណា៎!»។

ក្រោយឃើញសម្តីរិះគន់របស់បុរសរូបនេះ ហាក់មិនឲ្យតម្លៃ និងលើកទឹកចិត្តចំពោះបុរសហាក់មានសតិមិនប្រក្រតីរូបនេះ ក៏ស្រាប់តែមហាជនមិនបង្អង់យូរ ក្នុងនោះទំព័រហ្វេសប៊ុកឈ្មោះ អ្នកប្រយុទ្ធជាយដែន បានបង្ហោះសារផ្ញើជូនបុរសនោះយ៉ាងដូច្នេះថា៖ «មុននឹងនិយាយសូមឱ្យប្អូនយល់ឱ្យបានច្បាស់ពីពាក្យថា ចេះដឹង… មនុស្សដូចគាត់គឺគេចាត់ថាជាអ្នកចេះដឹងហើយ… ប្អូនត្រូវចាំទុកក្នុងខួរក្បាលផងទៅថា៖ ចំណេះដឹងវាមិនរត់រកតែអ្នកមានខោអាវល្អៗទេ ហើយជនអនាថាក៏ចំណេះដឹងមិនរើសអើងគាត់ដែរ… មនុស្សដូចប្អូនទើបគ្មានចំណេះដឹងពិត…យល់នៅលោកប្អូន…»។

បន្ថែមពីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀត ក៏បានផ្ទុះកំហឹង និងព្រលះយ៉ាងធ្ងន់ៗបែបនេះថា៖ «ទៅចឹងទៅអាពូងក្ដនេះ អត់ស្ដាប់គាត់និយាយទេអី អាឆោមឆ្លៅនេះ, ក្មេងពាលម្នាក់នេះមិនស្មើនឹងរោមជើងបុរសម្នាក់នោះផង, នេះហើយគេហៅថាមនុស្សមើលងាយមនុស្ស ទោះគាត់អត់ ឬក្រ ក៏គាត់មិនសំបាយអានាងឯងសីុដែរ ឬអានាងឯងច្រណែននឹងគាត់ដែលគាត់ចេះដឹងជាងអានាងឯង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




spot_img
×