Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​អណ្តែត​ទឹកទន្លេ​សាប ក្នុង​សភាព​មួយ​កំណាត់​ខ្លួន សល់​តែ​គ្រោងឆ្អឹង​

spot_img

​ភ្នំពេញ ៖ ប្រទះឃើញ​សព​មនុស្ស ក្នុង​សភាព​មួយ​កំណាត់​ខ្លួន​ចុះក្រោម និង​ផ្នែក​ខ្លះ​គ្រោងឆ្អឹង អណ្តែត​ទឹកទន្លេ​សាប ចំណុច​មុខ​លូបង្ហូរទឹក​រំដោះ​ចេញពី​ទីក្រុង សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩ និង​៤០ នាទី​ព្រឹក ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។​

​យោងតាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​ភ្ញាក់ផ្អើល​បងប្អូន​ប្រជា​នេសាទ រកត្រី​នៅ​ចំណុច​ខាងលើ ស្រាប់តែ​ប្រទះឃើញ សព​មនុស្ស​មានតែ​មួយ​កំណាត់​ខ្លួន ហើយ​រលេះរលួយ មើល​លែង​ដឹងថា​មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី​បាត់ទៅហើយ រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី ចុះទៅពិនិត្យ​អូស​ឡើងគោក ធ្វើ​កោសល្យវិច័យ ។​

​បើតាម​ការសន្និដ្ឋាន​ពី​សមត្ថកិច្ច​បឋម​នៅ​កន្លែង សព​ជាម​នុស្ស​ប្រុស​ច្រើនជាង វ័យ​ប្រហែល​ជាង​១០​ឆ្នាំ ស្លៀកខោ​កីឡា សល់​តែមួយ​កំណាត់​ក្រោម និង​ផ្នែក​ខ្លះ​នៃ​គ្រោងឆ្អឹង​ផ្នែក​ខាងលើ ។​

​ក្រោយពី​ប្រទះឃើញ​សព​ក្នុង​សភាព​បែបនេះ នៅ​អណ្តែត​ទឹកទន្លេ​សាប សមត្ថកិច្ច​មូលដ្ឋាន ជំនាញ​ចុះទៅពិនិត្យ​កោសល្យវិច័យ ស្វែងរក​អត្តសញ្ញាណ សាច់ញាតិ ក្រុមគ្រួសារ ។​

​សមត្ថកិច្ច​អំពាវនាវ​ផងដែរ ដល់​បងប្អូន​ប្រជាពលរដ្ឋ សង្ស័យ​បាត់​សមាជិកគ្រួសារ សូម​អញ្ជើញ​ទៅ​សាកសួរ ទំនាក់ទំនង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី​១ នឹង​ជ្រាប​ជា​ព័ត៌មាន ៕ រក្សា​សិទ្ធិ​ដោយ​៖ ពន្លឺ​

spot_img
×