Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីមុន និង​ពេល​បច្ចុប្បន្ននេះ​ស្នាក់ការ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ច្រក​ម៉ាឡៃ ជួល​ដី​ពី​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើការ ឥឡូវនេះ​សាងសង់​ស្នាក់ការ​ថ្មី​

spot_img

​បន្ទាយមានជ័យ ៖ ទីស្នាក់ការ​ក្រុមការងារ​ទំនាក់ទំនង​កម្ពុជា​-​ថៃ ច្រក​ម៉ាឡៃ ដែល​ពីមុន និង​ពេល​បច្ចុប្បន្ននេះ​ជួល​ដី​ពី​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើការ​។ ក្នុង​ពេលនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ ទីតាំង​សាងសង់​ទីស្នាក់ការ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​តំបន់​ម៉ាឡៃ ស្ថិតនៅ​ក្នុងភូមិ​ក្បាលស្ពាន ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ។​

​ការចុះ​ត្រួតពិនិត្យ​ទីតាំង​សាងសង់​ស្នាក់ការ​ក្រុមការងារ​ទំនាក់ទំនង​កម្ពុជា​-​ថៃ ច្រកទ្វារ​តំបន់​ម៉ាឡៃ​នាពេលនេះ គឺធ្វើឡើង បន្ទាប់ពី​មានការ​ស្នើសុំ​របស់​ក្រុមការងារ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រកទ្វារ​តំបន់​ម៉ាឡៃ តាមរយៈ​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ នៅ​ដី​មួយកន្លែង សម្រាប់​សាងសង់​ទីស្នាក់ការ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ពីមុន និង​ពេល​បច្ចុប្បន្ននេះ ទីស្នាក់ការ​ក្រុមការងារ​ទំនាក់ទំនង​កម្ពុជា​-​ថៃ ច្រក​ម៉ាឡៃ ជួល​ដី​ពី​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើការ​។​

​ឆ្លើយតប​នឹង​សំណើ​ខាងលើ ទើប​ឯកឧត្តម អ៊ុំ រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង និង​បានប្រគល់​ដី សម្រាប់​ឲ្យ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ធ្វើការ​សាងសង់​ទីស្នាក់ការ​របស់ខ្លួន ទៅតាម​សំណើ​ដែល​បាន​ស្នើសុំ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×